បន្តប្រគល់សិទ្ធិអោយតំបន់ក្នុងការវិនិយោគលើសំណង់ទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ

(VOVWORLD) - នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ក៏បានសង្កត់ធ្ងន់ដែរ ថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១០ដែលរងការខូចខាត យ៉ាងធ្ងន់ធ្ងរបំផុតដោយបម្រែបម្រួលអាកាសធាតុនិងគ្រោះមហន្តរាយធម្មជាតិ បង្កឡើង ហេតុនេះហើយបក្សនិងរដ្ឋយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការងារទប់ ទល់នឹងគ្រោះមហន្តរាយ។
បន្តប្រគល់សិទ្ធិអោយតំបន់ក្នុងការវិនិយោគលើសំណង់ទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ - ảnh 1នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅទស្សនាពិព័រណ៍មួយអំពីបច្ចេកវិទ្យាទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ (រូបថត៖ VGP)

  នាព្រឹកថ្ងៃទី២០ ខែមិថុនា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំ អន់ឡាញទូទាំងប្រទេសបូកសរុបការងារទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ និងស្វែងរក ជួយសង្គ្រោះ ឆ្នាំ២០១៨ ក៏ដូចជាដាក់អោយដំណើរការភារកិច្ចនាពេលខាង មុខផងដែរ។ អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានអោយដឹងថា នឹង ជំរុញខ្លាំងនូវការប្រគល់សិទ្ធិសម្រេចទៅអោយថ្នាក់ដឹកនាំតំបន់ ដើម្បីពន្លឿនដំណើរ ការនៃគម្រោងទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ។ លោកបានអញ្ជើញមាន ប្រសាសន៍ថា៖

        “ការសម្រេចចិត្តដោះស្រាយបញ្ហាមួយចំនួនទាក់ទិនដល់គ្រោះមហន្តរាយ ធម្មជាតិ គឺពឹងផ្អែកលើប្រធានខេត្តសឹងតែទាំងស្រុង លើកលែងតែបញ្ហាប្រតិបត្តិ អាងស្ដុកទឹកធំៗទើបត្រូវមានការបញ្ជាណែនាំពីមជ្ឈឹមប៉ុណ្ណោះ។ ឬក៏ការសម្រេច ចិត្តស្ដីពីដំណោះស្រាយ និងសំណង់ជាបន្ទាន់ដើម្បីទប់ទល់នឹងគ្រោះមហន្តរាយ គឺចំណុះសិទ្ធិអំណាចរបស់ប្រធានខេត្តផងដែរ”។

        នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ក៏បានសង្កត់ធ្ងន់ដែរ ថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១០ដែលរងការខូចខាត យ៉ាងធ្ងន់ធ្ងរបំផុតដោយបម្រែបម្រួលអាកាសធាតុនិងគ្រោះមហន្តរាយធម្មជាតិ បង្កឡើង ហេតុនេះហើយបក្សនិងរដ្ឋយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការងារទប់ ទល់នឹងគ្រោះមហន្តរាយ ហើយបានបញ្ជាណែនាំអោយពង្រឹងក្បាលម៉ាស៊ីន ទទួលបន្ទុកការងារនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ