បន្តផ្តោតការយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩
(VOVWORLD) - នាថ្ងៃទី ២១ ខែកក្កដា គណៈអចិន្ត្រៃយ៍នៃគណលេខាបានចេញផ្សាយសារលិខិតស្ដីពីការបន្តបង្កើនការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។
រូបថត៖ VOV |
សារលិខិតនេះបានសង្តត់ធ្ងន់ថា រលកជំងឺលើកទី ៤ នេះ មានទ្រង់ទ្រាយ និងការឆ្លងរាលដាលយ៉ាងឆាប់រហ័សមិនធ្លាប់មានតាំងពីមុនមក ដោយមានការវិវឌ្ឍយ៉ាងស្មុគស្មាញនៅតាមខេត្ត ក្រុងជាច្រើន។ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ក្នុងបរិបទបច្ចុប្បន្ននេះ គណៈអចិន្ត្រៃយ៍នៃគណលេខាបានស្នើឲ្យប្រព័ន្ធនយោបាយទាំងមូលបន្តផ្ដោតការយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ ទន្ទឹមនឹងនេះ គណៈកម្មាធិការបក្ស និងអង្គការបក្សនានាមិនធ្វេសប្រហែស អត្តនៅម័តជាដាច់ខាត។
សារលិខិតរបស់គណៈអចិន្ត្រៃយ៍នៃគណលេខាក៏បានលើកច្បាស់ថា គណៈកម្មការជាតិដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ និងផ្នែកសុខាភិបាលចាំបាច់ត្រូវបន្តណែនាំដល់ខេត្ត ក្រុងនានាដើម្បីបង្កើតសេណារីយ៉ូ និងដំណោះស្រាយប្រយុទ្ធប្រឆាំងជំងឺយ៉ាងជាក់លាក់។ ទន្ទឹមនឹងនេះ គណៈកម្មការចលនាមហាជនមជ្ឈឹម រណសិរ្សមាតុភូមិ និងអង្គការនយោបាយសង្គមចាត់វិធានការជាក់ស្ដែង ក្នុងការថែទាំ ជួយឧបត្ថម្ភប្រជាជន ជាពិសេសគឺមុខសញ្ញាដែលមានស្ថានភាពលំបាកផងដែរ៕