|
សម័យប្រជុំប្រចាំរដ្ឋាភិបាលខែសីហា |
VOV-នៅសម័យប្រជុំប្រចាំរដ្ឋាភិបាលខែសីហា នាថ្ងៃទី៦កញ្ញាក្រោមអធិបតី
ភាពរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung រដ្ឋាភិបាលបានពិភាគ្សាលើគំរោងការ
សំខាន់មួយចំនួនទាក់ទិនដល់ខ្លឹមសារ “បន្តផ្លាស់ប្តូរថ្មី លើកកំពស់ប្រសិទ្ធភាព
អង្គភាពអាជីវកម្មរដ្ឋ ធានាតួនាទីស្នូលរបស់សេដ្ឋកិច្ចរដ្ឋក្នុងខឿនសេដ្ឋកិច្ចទីផ្សារ
តាមទឹសសង្គមនិយម” និង “ចលនាប្រភពកំលាំងអនុវត្តបណ្ដាការលោតផ្លោះ
យុទ្ធសាស្ត្រ”ជាដើម។ ដោយផ្អែកលើមូលដ្ឋាននៃមតិយោបល់នៅកិច្ចប្រជុំ
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថារាល់ការរួមចំណែកដ៏ធំធេងនិងសកម្មរបស់អង្គភាពអាជីវកម្មរដ្ឋ ជាក់ស្ដែងគឺបណ្ដាសម្ព័ន្ធក្រុមហ៊ុនអគ្គក្រុមហ៊ុនចំពោះស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជំរុញផលិតកម្មអភិវឌ្ឍន៍បង្កើនទិន្នផលពលកម្មរួមចំណែកធានាសុខុមាលភាពសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមធានាសន្តិសុខការពារ
ជាតិ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើរនូវគោលដៅបានដាក់ចេញពីឥឡូវដល់ឆ្នាំ២០១៥ត្រូវរៀបចំឡើងវិញរចនាសម្ព័ន្ធអោយបានជោគជ័យនូវ
បណ្ដាសម្ព័ន្ធក្រុមហ៊ុនអគ្គក្រុមហ៊ុនរដ្ឋតាមស្មារតីសេចក្តីសំរេចចិត្តរបស់មជ្ឈឹម ក្នុងនោះឆ្ពោះទៅអង្គភាពអាជីវកម្មរដ្ឋប្រមូលផ្ដុំវិនិយោគមានប្រសិទ្ធភាពទៅលើ
ផ្នែករបរសំខាន់ដែលបានកំណត់៕