រដ្ឋាភិបាលប្រជុំប្រជាំខែសីហា។

រដ្ឋាភិបាលប្រជុំប្រជាំខែសីហា។ - ảnh 1
រដ្ឋាភិបាលប្រជុំប្រជាំខែសីហា។


        VOV-នាថ្ងៃទី៥កញ្ញានៅទីស្តីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម
Nguyen Tan Dung បានធ្វើអធិបតីកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែសីហា។​ កិច្ចប្រជុំ​
បានវាយតំលៃ​ស្ថានភាពសេដ្ឋកិច្ច-សង្គមពីដើមឆ្នាំមក ព្យាករណ៍ក្នុងឆ្នាំ​ទាំងមូល
​និងផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមឆ្នាំ២០១៣​ទន្ទឹមនឹងនោះឯកភាពបណ្ដា​
វិធានការ​ប្រមូលផ្ដុំបញ្ជាណែនាំ​និងគ្រប់គ្រងខឿនសេដ្ឋកិច្ចក្នុងរយៈពេលខាង
មុខ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung រួមជាមួយបណ្ដាសមាជិករដ្ឋាភិបាលក៏​
ប្រមូល​ផ្ដុំ​វិភាគច្បាស់រាល់ការលំបាកសាកល្បង​ចំពោះខឿនសេដ្ឋកិច្ច។​
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា៖

        “បណ្ដាធនាគារត្រូវយកចិត្តទុកដាក់។​ ទេសាភិបាល ទេសាភិបាលរង​បាន
​បញ្ជា​យ៉ាង​ដាច់ខាត​ហ្មត់ចត់។​ ប៉ុន្តែនៅថ្នាក់ក្រោមពិសេសគឺបណ្ដាធនាគារ​
ពាណិជ្ជកម្មត្រូវ​ពិនិត្យនិងបង្កលក្ខណៈឲ្យអង្គភាពអាជីវកម្មមានលទ្ធភាព
អភិវឌ្ឍន៍និងស្ដារផលិតកម្ម។”

        គោលដៅភារកិច្ចសំខាន់របស់ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៣​
បាន​ដាក់ចេញគឺបន្តបង្កើនស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច មិនទុកឲ្យអតិផរណា​កើត
ឡើង​វិញ ពង្រឹងទំនុកទុកចិត្តរបស់សហគមន៍អង្គភាពអាជីវកម្មនិងប្រជាជន
ចំពោះ​បរិយាកាស​វិនិយោគអាជីវកម្មនិងស្ថិរភាពរបស់ខឿនសេដ្ឋកិច្ចជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ