បន្តផ្លាស់ប្តូរថ្មីសកម្មភាពរបស់ស្ថាប័នអយ្យការដើម្បីបំពេញតម្រូវការក្នុងការកសាងនិងសុក្រិតនីតិរដ្ឋ
(VOVWORLD) - នាព្រឹកថ្ងៃទី៦ ខែកក្កដា នៅទីក្រុងហាណូយ ប្រធានរដ្ឋ វៀតណាមលោក Nguyen Xuan Phuc, ប្រធានគណៈកម្មាធិការដឹកនាំគម្រោង “យុទ្ធសាស្ត្រកសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ ២០៣០ ទិសដៅដល់ឆ្នាំ ២០៤៥” បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការបុគ្គលិករបស់គណៈកម្មាធិការបក្សនៃស្ថាប័នអយ្យការប្រជាជនកំពូល ស្តីពីខ្លឹមសារនៃសេចក្តីព្រាងគម្រោងការណ៍នេះ។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំ (រូបថត៖ Thong Nhat/TTXVN) |
ក្នុងជំនួបធ្វើការនេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានស្នើឱ្យស្ថាប័នអយ្យការបន្តធ្វើការផ្លាស់ប្តូរថ្មីប្រតិបត្តិការរបស់ខ្លួន ដើម្បីបំពេញតាមតម្រូវការនៃកំណែទម្រង់ប្រព័ន្ធតុលាការ ក៏ដូចជាការកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយម។ លោកប្រធានរដ្ឋក៏បានកត់សម្គាល់ផងដែរថា ការអភិវឌ្ឍគម្រោងការណ៍ត្រូវតែផ្សារភ្ជាប់ជាមួយនឹងស្ថានភាពជាក់ស្តែងនៅវៀតណាម ដោយស្រូបយកគំរូរបស់ស្ថាប័នអយ្យការ និងកាស្ថាប័នព្រះរាជអាជ្ញានៃប្រទេសផ្សេងៗ ស្របតាមគោលការណ៍នៃទិសដៅសង្គមនិយម៖
“ការកសាងនីតិរដ្ឋ គឺជាកិច្ចការដ៏ធ្ងន់ធ្ងារមួយ។ យើងត្រូវកែប្រែ និងសុក្រិតប្រព័ន្ធនយោបាយឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងដើម្បីផលប្រយោជន៍ជាតិ។ ឈរលើស្មារតីនោះ ត្រូវតែសិក្សាតាមទ្រឹស្តី និងឆ្លងកាត់ជីវភាពជាក់ស្តែងដែលស្ថាប័នអយ្យការប្រជាជន ជាមួយនឹងមុខងារ និងភារកិច្ចរបស់ខ្លួនបានដាក់ចេញ”។
លោកប្រធានរដ្ឋក៏បានស្នើឱ្យបន្តសិក្សាឱ្យបានហ្មត់ចត់ នូវបញ្ហាសំខាន់ៗមួយចំនួនទាក់ទងនឹងមុខងារ និងអំណាចសំខាន់ៗក្នុងក្បាលម៉ាស៊ីមរដ្ឋដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ បញ្ហាទាក់ទងនឹងការរៀបចំ និងសកម្មភាពរបស់ស្ថាប័នអយ្យការរបស់ ប្រជាជន ដែលមានមតិផ្សេងៗគ្នាជាច្រើន ដោយពិចារណាលើជម្រើសក្នុងការជ្រើសរើសសម្រាប់គណៈកម្មាធិការដឹកនាំបន្តពិភាក្សា និងពិចារណា៕