បន្តពង្រីកតួនាទី ភារកិច្ចពិគ្រោះយោបល់ក្នុងការងារជំនឿសាសនាក្នុងឆ្នាំ២០១៧

បន្តពង្រីកតួនាទី ភារកិច្ចពិគ្រោះយោបល់ក្នុងការងារជំនឿសាសនាក្នុងឆ្នាំ២០១៧ - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទៅអុជធូបនៅវត្តមួយ

(VOVworld) - ក្នុងឆ្នាំ២០១៦ ក្រុមប្រឹក្សាពិគ្រោះយោបល់អំពីជំនឿសាសនា
បានចូលរួមផ្ដល់មតិចំពោះពង្រាងគោលជំហរ គោលនយោបាយរបស់បក្ស ច្បាប់
របស់រដ្ឋ ដែលទាក់ទិនដល់ជំនឿសាសនា។ក្នុងនោះ សកម្មភាពលេចធ្លោគឺការ
បដិវាទក្នុងដំណើរការរៀបរៀងច្បាប់ជំនឿសាសានា ហើយពិគ្រោះយោបល់អំពី
រចនាសម្ព័ន្ធ​ បរិមាណនិងបញ្ជីឈ្មោះអ្នកមុខអ្នកការគំរូនៃបណ្ដាសាសនា ដើម្បី
ឧទ្ទេសនាមចូលរួមឈរឈ្មោះសមាជិកសភានីតិកាលទី១៤ ក៏ដូចជាគោល
នយោបាយ ច្បាប់សំដៅពង្រីកតួនាទីរបស់ជំនឿសាសានាចូលរួមធ្វើសង្គមភាវូប
នីយកម្មវិស័យសុខាភិបាល ធានារ៉ាប់រងសង្គមនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ។
នៅ សន្និសីទបូកសរុបសកម្មភាពឆ្នាំ២០១៦និងអនុវត្តន៍ផែនការសកម្មភាពឆ្នាំ
២០១៧របស់ក្រុមប្រឹក្សាពិគ្រោះយោបល់អំពីជំនឿសាសនា ចំណុះគណៈកម្មា
ធិការមជ្ឈឹ មរណសិរ្សមាតុភូមិវៀតណាម នារសៀលថ្ងៃទី២០ ធ្នូ នៅរដ្ឋធានី
ហាណូយនោះ បណ្ដាតំណាងក៏បាននាំចេញទិសដៅចំពោះឆ្នាំ២០១៧ផងដែរ។
ក្នុងនោះ ក្រុម ប្រឹក្សាពិគ្រោះយោបល់អំពីជំនឿសាសានា នឹងប្រមូលផ្ដុំផ្ដល់មតិ
 កសាងនិងកែ លំអគោលជំហរ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋស្ដី
អំពីការងារជំនឿ សាសនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ