(VOVworld) - នាព្រឹកថ្ងៃទី៩ កក្កដា នៅជំនួបសន្ទនាជាមួយអនុប្រធានរដ្ឋឡាវ
លោក Bounnhang Volachit និងគណៈប្រតិភូជាន់ខ្ពស់ឡាវដែលកំពុងអញ្ជើញបំពេញ
ទស្សនកិច្ចនៅវៀតណាមនោះ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung
បានអះអាងថា ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ចសហ
ប្រតិបតិ្តការលើគ្រប់វិស័យរវាងវៀតណាមនិងឡាវជាមូលដ្ឋានដ៏រឹងមាំសំរាប់ការ
អភិវឌ្ឍន៍ល្អប្រសើរលើគ្រប់វិស័យរវាងប្រទេសទាំង២។លោក Nguyen Sinh Hung
បានអះអាងថែ មទៀតថា រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទ
ពិសោធន៍ជាមួយរដ្ឋសភាឡាវក្នុងការកែសម្រួលរដ្ឋធម្មនុញ្ញថ្មីឆ្នាំ២០១៥ ក៏ដូចជា
គាំទ្រអស់ពីចិត្តពីថ្លើមឡាវទទួលប្រកបដោយជោគជ័យនូវតួនាទីជាប្រធានអា
ស៊ានក្នុងឆ្នាំ២០១៦ផងដែរ។ថ្នាក់ដឹកនាំទាំង២រូបបានឯកភាពគ្នាថា ទំនាក់ទំនង
និងទំនុកទុកចិត្តពិសេសរវាងបក្សទាំង២ រដ្ឋទាំង២និងប្រជាជន នៃប្រទេសទាំង២
គប្បីត្រូវបានរក្សារឹងមាំដើម្បីការអភិវឌ្ឍន៍របស់ប្រទេសនិមួយៗនាពេលអនាគត។
|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang (ខាងស្ដាំ) និងអនុប្រធានរដ្ឋឡាវ
លោក Bounnhang Volachit (រូបថត៖VTV) |
មុននោះ នារសៀលថ្ងៃទី៨ កក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក
Truong Tan Sang បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់ឡាវដឹកនាំ
ដោយអនុប្រធានរដ្ឋឡាវលោក Bounnhang Volachit ដែលកំពុងអញ្ជើញមកបំពេញ
ទស្សនកិច្ចនៅវៀតណាម។នៅទីនេះ លោក Truong Tan Sang បានថ្លែងថា ដំណើរ
ទស្សនកិច្ចលើកនេះរបស់លោកអនុប្រធានរដ្ឋឡាវនៅវៀតណាមនឹងរួមចំណែក
សំខាន់ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យវៀតណាម-ឡាវ។លោក Truong Tan Sang ក៏បានសំដែងជំនឿជាក់ថា ក្នុងឋានៈជាប្រធានអាស៊ានក្នុងឆ្នាំ២០១៦ ជាឆ្នាំដែល
សហគមន៍អាស៊ានត្រូវបានបង្កើត ឡាវនឹងរៀបចំប្រកបដោយជោគជ័យសន្និសីទ
អាស៊ាន២០១៦។រីឯខ្លួនវិញ លោក Bounnhang Volachit បានអះអាងថា នឹងធ្វើអស់
ពីកម្លាំងកាយចិត្តរួមជាមួយវៀតណាមរក្សានិងពូនជ្រុំនាំទំនាក់ទំនងសាមគ្គីភាព
ពិសេសឡាវ-វៀតណាមកាន់តែអភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃ៕