បន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច
(VOVWORLD) - ក្នុងសន្និសីទអ្នករាយការណ៍ប្រចាំខែមករា នាព្រឹកថ្ងៃទី១០ ខែមករា នៅទីក្រុងហាណូយ ថ្នាក់ដឹកនាំគណៈឃោសនាអប់រំមជ្ឈឹម និងក្រសួងផែនការវិនិយោគបានចាត់ទុកថា បរិបទសេដ្ឋកិច្ចឆ្នាំនេះនៅមានការលំបាកនៅឡើយ ដូច្នេះដើម្បីសម្រេចបាននូវគោលដៅដែលបានដាក់ចេញ វៀតណាមចាំបាច់ត្រូវបន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច។
ជូនដំណឹងអំពីប្រធានបទ “ទិដ្ឋភាពទូទៅនៃស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៣ ការព្យាករណ៍ស្ថានភាពនិងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៤” អនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Tran Quoc Phuong បានឲ្យដឹងថា ទោះបីជាប្រឈមមុខនឹងការលំបាកជាច្រើនក៏ដោយ ក៏សេដ្ឋកិច្ចវៀតណាមនៅតែបន្តស្តារឡើងវិញ សម្រេចបានលទ្ធផលសំខាន់ៗជាច្រើនលើវិស័យជាច្រើន រួមទាំងការសម្រេចបាននិងលើសពីគោលដៅចំនួន ១០/១៥ ដែលរដ្ឋសភាបានដាក់ចេញ។
ទិដ្ឋភាពទូទៅនៃសន្និសីទ។ រូបថត៖ VOV |
អនុរដ្ឋមន្ត្រី Tran Quoc Phuong បានព្យាករណ៍ថា ស្ថានភាពសេដ្ឋកិច្ចក្នុងឆ្នាំ២០២៤នេះ នៅមានការលំបាកនិងបញ្ហាប្រឈមជាច្រើន។ ដូច្នេះ ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់ វៀតណាមត្រូវប្រតិបត្តិការយ៉ាងសកម្មនិងម្ចាស់ការ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវមានការព្យាករណ៍ត្រឹមត្រូវអំពីស្ថានភាពជាក់ស្តែង ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលសេដ្ឋកិច្ចពិភពលោក៖
"ឆ្នាំ ២០២៤ គឺជាឆ្នាំនៃការបង្កើនល្បឿន ដែលជាឆ្នាំជិតដល់ចុងបញ្ចប់នៃអាណត្តិ។ ដូច្នេះហើយ ចាំបាច់ត្រូវផ្តល់អាទិភាពកាន់តែខ្លាំង ក្នុងការលើកកម្ពស់កំណើន ដើម្បីសម្រេចបាននូវអ្វីដែលយើងបានបាត់បង់ក្នុងឆ្នាំដំបូងនៃអាណត្តិ ដោយឈរលើមូលដ្ឋាននៃការក្តាប់ជាប់ស្ថានភាពយ៉ាងម៉ឺងម៉ាត់ ប្រតិបត្តិការប្រកបដោយភាពបត់បែន ប្រសិទ្ធភាព និងរឹតបន្តឹងប្រព័ន្ធវិន័យ និង សណ្តាប់ធ្នាប់ ធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពនយោបាយ ធានាការពារជាតិ សន្តិសុខ និងសុខុមាលភាពសង្គម”៕