បន្តរៀបចំអនុវត្តគោលមាគ៌ាកិច្ចការបរទេសរបស់វៀតណាមប្រកបដោយប្រសិទ្ធភាព

(VOVWORLD) - កាលពីថ្ងៃទី ៥ ខែកក្កដា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបានរៀបចំសន្និ សីទបូកសរុបការងារ ៦ ខែដើមឆ្នាំ និងទិសដៅការងារសម្រាប់ ៦ ខែចុងឆ្នាំ ២០២៣។ 
បន្តរៀបចំអនុវត្តគោលមាគ៌ាកិច្ចការបរទេសរបស់វៀតណាមប្រកបដោយប្រសិទ្ធភាព - ảnh 1រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ថ្លែងនៅសន្និសីទបូកសរុបការងារ ៦ ខែដើមឆ្នាំ និងទិសដៅការងារសម្រាប់ ៦ ខែចុងឆ្នាំ ២០២៣។
សន្និសីទបានអះអាងថា៖ ក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ កិច្ចការបរទេសនៅតែជា ចំណុចលេចធ្លោក្នុងសមិទ្ធិផលរួមរបស់ប្រទេសទាំងមូល ដែលរួមចំណែករក្សាបរិ យាកាសសន្តិភាព ស្ថិរភាព ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព បូរណភាព ទឹកដី កៀរគរធនធានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយបន្តលើកកំពស់ឋានៈ និងកិត្យានុភាពរបស់ប្រទេសជាតិ។
ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានស្នើឲ្យផ្នែក ការទូតក្នុងរយៈពេល៦ខែចុងឆ្នាំ បន្តរៀបចំអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោល មាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតទូទាំងប្រទេសលើកទី១៣របស់បក្ស ដោយ ពង្រីកតួនាទីត្រួសត្រាយ នាំទំនាក់ទំនងជាមួយប្រទេសជិតខាង ប្រទេសធំៗ ដៃគូ សំខាន់ៗ និងមិត្តភក្តិជាប្រពៃណី ឱ្យកាន់តែស៊ីជម្រៅ ស្ថិរភាព និងរឹងមាំ។ លោក រដ្ឋមន្ត្រីបានស្នើឱ្យផ្នែកការទូតទាំងមូលត្រូវអនុវត្តន៍យ៉ាងសកម្មនូវការងារការទូតសេដ្ឋកិច្ច តស៊ូយ៉ាងប្ដូរផ្ដាច់និងខ្ជាប់ខ្ជួនដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍ ស្របច្បាប់របស់ប្រទេសជាតិ  ជំរុញនិងលើកកំពស់ការទូតពហុភាគី អនុវត្តន៍កិច្ចការ ពារប្រជាពលរដ្ឋ ការងារទាក់ទងនឹងជនវៀតណាមនៅឯបរទេស លើកកំពស់តួនាទី នៃការទូតវប្បធម៌ អនុវត្តន៍វិធីសាស្ត្រថ្មីៗក្នុងសារព័ត៌មានកិច្ចការបរទេស ហើយ ជំរុញការផ្លាស់ប្តូរឌីជីថលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ