បន្តរលកបាតុកម្មជំទាស់ខ្សែភាពយន្តប្រឆាំងឥស្លាម

VOV-ជនកាន់សាសនាឥស្លាមរាប់រយនាក់នៅថៃនាថ្ងៃទី១៨កញ្ញាបាន​ប្រមូលផ្ដុំ​នៅមុខ​ស្ថានទូតអាមេរិកប្រចាំនៅបាំងកក់សំដៅប្រឆាំងជំទាស់ខ្សែភាពយន្តដែលមានខ្លឹមសារប្រមាថមាក់ងាយព្រះ Mohamed។ ស្ថានទូតអាមេរិកប្រចាំនៅថៃ​បាន​ប្រកាសបិទទ្វារ​នា ថ្ងៃទី១៨កញ្ញា​សំ​ដៅ​​​​​​​ទប់ទល់នឹងផែនការធ្វើបាតុកម្ម​ប្រឆាំងខ្សែភាពយន្តបន្ទាបបន្ថោក​សាសនាឥស្លាម​នៅទី​នេះ។

        នាថ្ងៃដ៏ដែលចៅប្រុសរបស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌិដ ព្រះរាជបុត្រ Alwleed bin Talal បានអំពាវនាវបញ្ចប់បណ្ដាបាតុកម្មប្រឆាំងភាពយន្តខាងលើ​នេះ។ ព្រះរាជបុត្រ Talal បាន​​ចាត់ទុកថា ភាពយន្តនោះគួរឲ្យស្អប់ខ្ពើមដែលមិនអាចយល់ព្រមបាន។ ប៉ុន្តែប្រតិកម្មជាមួយ​វា​ដោយ​​ការធ្វើ​បាតុកម្មនិងទាក់ទាញការយកចិត្តទុកដាក់ទៅលើវាគឺមិនគួឡើយ ពីព្រោះ​ភាពយន្តនោះមិន​សម​បានរំលឹកបន្ថែមម្ដងណាទៀត​ឡើយ។ បេតិកភ័ណ្ឌរបស់សាសនា​ឥស្លាមពីយូមកមិនអាច​ត្រូវ​បំផ្លាញ់ដោយ​សកម្មភាពបាតុកម្មមិននាំមកនូវអត្ថន័យដំណាង​ឲ្យ​ពិភព​ឥស្លាមឡើយ។

        ប្រធានាធិបតីបារាំង Francois Hollande បានរិះគន់រលកអំពើរហឹង្សានៅ​បណ្ដា​ប្រទេស​ឥស្លាមក្នុងរយៈពេលកន្លងទៅទន្ទឹមនឹងនោះសង្កត់ធ្ងន់ថា អំពើរ​ហឹង្សានិងគំនុំ​មិនមែនជាផ្នែក​មួយ​របស់វប្បធម៍ឥស្លាមគឡើយនិងវាកំពុងបំផ្លាញ់រាល់តំលៃនៃខឿន​អរិយ្យធម៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ