បន្តលើកកំពស់ចំណេះដឹង ការទទួលខុសត្រូវចំពោះការងារកាត់បន្ថយភាពក្រីក្រ

(VOVworld) - គ្រប់ក្រសួង ផ្នែក តំបន់ ត្រូវបន្តលើកកំពស់ចំណេះដឹង ការទទួលខុស
ត្រូវចំពោះការងារកាត់បន្ថយភាពក្រីក្រ។នេះគឺជាមតិបញ្ជាណែនាំ របស់នាយករដ្ឋ
មន្រ្តីវៀតណាមលោក​ Nguyen Tan Dung នៅសន្និសីទ online បូកសរុប៦ឆ្នាំអនុវត្ត
សេចក្ដីសំរេចចិត្តរបស់រដ្ឋាភិបាលស្ដីពីកម្មវិធីកាត់បន្ថយភាពក្រីក្រយ៉ាងលឿននិង
ចីរភាព ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៨ ឧសភានៅរដ្ឋធានីហាណូយ។
បន្តលើកកំពស់ចំណេះដឹង ការទទួលខុសត្រូវចំពោះការងារកាត់បន្ថយភាពក្រីក្រ - ảnh 1
លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung ថ្លែងមតិបញ្ជាណែនាំនៅសន្និសីទ
 
តាមរបាយការណ៍ដែលបានថ្លែងនៅសន្និសីទនេះថា ក្នុងដំណាក់កាលឆ្នាំ២០១១-
២០១៤ បរិមាណគ្រួសារក្រីក្រនៅស្រុកក្រីក្របំផុតចំនួន៦៤បានថយចុះជិត៣៨%
បើប្រៀបនឹងបរិមាណគ្រួសារក្រីក្រនាដើមដំណាក់កាល។លោកនាយករដ្ឋមន្រ្តី
Nguyen Tan Dung បានអះអាងថា រដ្ឋាភិបាលជានិច្ចកាលយកចិត្តទុកដាក់ពិសេស
ដល់ការងារ កាត់បន្ថយភាពក្រីក្រ ជាពិសេសគឺការកាត់បន្ថយភាពក្រីក្រយ៉ាង
លឿននិង ចីរភាព។រួមជាមួយគ្នានោះ លោកនាយករដ្ឋមន្រ្តីបាន បញ្ជាណែនាំ
គណៈកម្មការមជ្ឈឹមទទួលបន្ទុកការងារកាត់បន្ថយភាពក្រីក្រចីរភាព គ្រប់ក្រសួង
 ស្ថាប័ន និងតំបន់ត្រូវបន្តលើកកំពស់ចំណេះដឹង ការទទួលខុសត្រូវ សំដៅអនុវត្ត
គោលដៅគឺដល់ឆ្នាំ២០២០វៀតណាមក្លាយទៅជាប្រទេស១ឧស្សាហកម្មទំនើប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ