បន្តលើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពរបស់គណៈកម្មាធិការកិច្ចការបរទេសក្នុងអាណត្តិរដ្ឋសភានីតិកាលទី ១៥

(VOVWORLD) -  នាព្រឹកថ្ងៃទី ២៩ ខែមេសា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយអចិន្ត្រៃយ៍គណៈកម្មាធិ ការកិច្ចការបរទេសនៃរដ្ឋសភា។

បន្តលើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពរបស់គណៈកម្មាធិការកិច្ចការបរទេសក្នុងអាណត្តិរដ្ឋសភានីតិកាលទី ១៥ - ảnh 1ទិដ្ឋភាពនៃជំនួបធ្វើការរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជាមួយគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា

ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានលើកឡើងថា ក្នុងពេលកន្លងមកគណៈ កម្មាធិការកិច្ចការបរទេស បានបំពេញយ៉ាងល្អនូវភារកិច្ចដែលបានប្រគល់ជូន។ ដោយមានលក្ខណៈដោយឡែករបស់ខ្លួន គណៈកម្មាធិ ការកិច្ចការបរទេស ក៏បានអនុវត្តន៍កិច្ចការការបរទេសជាមួយរដ្ឋសភានៃប្រទេសនានា អង្គការអន្តរសភាតំបន់និងអន្តរជាតិ ព្រមទាំងផ្តល់យោបល់លើបញ្ហាមួយចំនួនទាក់ទងនឹងគោលនយោបាយការបរទេសរបស់រដ្ឋ ធ្វើសេនាធិការនិងសម្របសម្រួលសកម្មភាពរបស់អង្គការមិត្តភាពវៀតណាមនិងក្រុមសមាជិកសភាវ័យក្មេងផងដែរ។

នាពេលខាងមុខ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើរឲ្យគណៈកម្មាធិការកិច្ចការបរទេស បន្តលើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពរបស់គណៈកម្មាធិការក្នុងអាណាត្តិរដ្ឋសភានីតិកាលទី ១៥  ជាពិសេស គឺអនុវត្តន៍ត្រឹមត្រូវតាមទស្សនៈនិងការតម្រង់ទិស នៅក្នុងឯកសារនៃមហាសន្និបាតលើកទី ១៣ របស់បក្ស ដើម្បីកំណត់បញ្ហាយុទ្ធសាស្ត្រសំខាន់ៗក្នុងសកម្មភាពទ្វេភាគីនិងពហុភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ