បន្តលើកត្រដែតរាល់គោលការណ៍ ដែលធានាថា អាស៊ីបូព៌ាគឺជាយន្តការសន្ទនា និងកិច្ចសហប្រតិបត្តិការ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៤ និងកិច្ចប្រជុំពាក់ព័ន្ធនានានោះ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ីបូព៌ាលើកទី ១១ បានប្រព្រឹត្តិទៅនាយប់ថ្ងៃទី ៤ ខែសីហា តាមប្រព័ន្ធវីដេអូ។ គណៈប្រតិភូវៀតណាម ដឹកនាំដោយលោករដ្ឋមន្ត្រីការបរទេស Bui Thanh Son បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។
ទិដ្ឋភាពនៃកិច្ចប្រជុំ |
នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំអាស៊ាន និងបណ្ដាដៃគូអាស៊ីបូព៌ា (EAS) បានឯកភាពគ្នាខិតខំប្រឹងប្រែងផ្ដោតសំខាន់ទៅលើការសម្រេចផែនការធ្វើសកម្មភាពទីក្រុង Manila ដំណាក់កាល ២០១៨-២០២២ ហើយត្រៀមរៀបចំកសាងផែនការធ្វើសកម្មភាពសម្រាប់ដំណាក់កាលជាបន្ត ដោយផ្អែកលើអាទិភាពសមស្របទៅនឹងស្ថានភាពថ្មី ព្រមទាំងចូលរួមចំណែកយ៉ាងសកម្មទៅក្នុងការខិតខំប្រឹងប្រែងស្ដារឡើងវិញ និងកំណើន; សន្យាជួយឧបត្ថម្ភអាស៊ានលើកកម្ពស់ សមត្ថភាពសុខាភិបាលបង្ការរោគរាតត្បាត សិក្សាស្រាវជ្រាវ និងអភិវឌ្ឍវ៉ាក់សាំង ក៏ដូចជាធានាការចែកចាយវ៉ាក់សាំងប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងព្រមៗគ្នាផងដែរ។
ចែករំលែកការព្រួយបារម្ភអំពីកាវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៅតាមកន្លែងក្ដៅគគុកនៅតំបន់ ក្នុងនោះមានសមុទ្រខាងកើតនោះ លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son បានសង្កត់ធ្ងន់ថា៖ “គោលជំហរនិងគោលការណ៍របស់អាស៊ាន និងវៀតណាមលើបញ្ហាសមុទ្រខាងកើតគឺច្បាស់លាស់ និងឥតងាករេ។ យើងខ្ញុំបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការបង្កើនជំនឿទុកចិត្តគ្នាទៅវិញទៅមក និងភាពអត់ធ្មត់ សំដៅទប់ស្កាត់រាល់សកម្មភាពដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ បង្កឱ្យមានជម្លោះ និងជះឥទ្ធិពលយ៉ាងអាក្រក់ទៅលើបរិស្ថានសមុទ្រ។ រាល់ការខ្វែងគំនិតគ្នា និងជម្លោះត្រូវបានដោះស្រាយដោយសន្តិវិធី ដែលសមស្របនឹងច្បាប់អន្តរជាតិ។ សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសនានាត្រូវបានគោរពយ៉ាងពេញលេញ។ អាស៊ាន និងចិនកំពុងបន្តធ្វើការយ៉ាងសកម្ម ដើម្បីឆ្ពោះទៅរកការចរចាក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។ យើងខ្ញុំជឿជាក់ថា COC មានអត្ថន័យដូចជាក្រមប្រតិបត្តិចំពោះប្រទេសពាក់ព័ន្ធទាំងអស់នៅសមុទ្រខាងកើត។ យើងខ្ញុំសង្ឈឹមថា បណ្ដាប្រទេសចូលរួមជួយឧបត្ថម្ភក្នុងដំណើរការនេះ។ ទម្ទឹមនឹងនេះ ខ្ញុំសូមរំលឹកឡើងវិញថា វៀតណាមមានមូលដ្ឋានភស្តុតាងប្រវត្តិសាស្ត្រយ៉ាងពេញលេញ អំពីអធិបតេយ្យភាពគតិយុត្តិចំពោះប្រជុំកោះ Hoang Sa និង Truong Sa ផងដែរ”។
នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះប្រធានអាស៊ីបូព៌ា EAS បានចេញសេចក្តីថ្លែងការណ៍រស្តីពីលទ្ធផលនៃកិច្ចប្រជុំ៕