បន្តសកម្មភាពទេសចរណ៍ក្រហម-តាមស្នាមជើងលោកប្រធានហូជីមិញនិងការជួបប្រាស្រ័យប្រជាជនព្រំដែនវៀតណាម-ចិន

បន្តសកម្មភាពទេសចរណ៍ក្រហម-តាមស្នាមជើងលោកប្រធានហូជីមិញនិងការជួបប្រាស្រ័យប្រជាជនព្រំដែនវៀតណាម-ចិន - ảnh 1
សកម្មភាពទេសចរណ៍ក្រហម-តាមស្នាមជើងលោកប្រធានហូជីមិញនិងការជួបប្រាស្រ័យប្រជាជនព្រំដែនវៀតណាម-ចិន (VOV)


        Vovworld-ក្នុងក្របខ័ណ្ឌសកម្មភាពទេសចរណ៍ក្រហម-តាមស្នាមជើង​លោក​
ប្រធានហូជីមិញ និងការជួបប្រាស្រ័យប្រជាជនព្រំដែនវៀតណាម-ចិន​ក្នុង​ឱកាស
រំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិននិង​លើកទី
១២៥នៃទិវាកំណើតលោកប្រធានហូជីមិញ នាថ្ងៃទី២១ឧសភានីទីក្រុង Chongzou
ខេត្ត Guangxi បានប្រព្រឹត្តទៅការជួបប្រាស្រ័យមិត្តភាពយុវជន​កុមារ​ជំទង់​ព្រំដែន
ចិន-វៀតណាមនិងជំរុំមិត្តភាពកន្សែងក្រហម ការសន្ទនា ទេសចរណ៍​ក្រហម-តាម
ស្នាមជើងលោកប្រធានហូជីមិញ និងការជួបប្រាស្រ័យ​ប្រជាជនព្រំដែនវៀតណាម
-ចិន។

ថ្លែងមតិនៅការជួបប្រាស្រ័យនេះ លេខារងសម្ព័ន្ធយុវជនខេត្ត Lang Son លោក Loc
Minh Hiep បានសង្កត់ធ្ងន់ថា កម្មវិធីជួបប្រាស្រ័យនៅទីក្រុង Chongzou ជាសកម្មភាព
មានអត្ថន័យនិងរួមចំណែករឹតបន្តឹងចំណងមិត្តភាពរវាង​យុវជនកុមារជំទង់ខេត្ត Lang
Son និងខេត្ត Guangxi និយាយដោយ​ឡែក​និង​ប្រជាជន​នៃប្រទេសទាំងពីរនិយាយរួម។

នារសៀលថ្ងៃដដែល គណៈប្រតិភូទីក្រុង Chongzou បានជួបសន្ទនាជា​មួយ​គណៈ
ប្រតិភូសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ