បន្តសកម្មភាពនៃសម័យប្រជុំលើកទី ៧ រដ្ឋសភាវៀតណាមនីតិកាលទី ១៣
|
សមាជិកសមាជិការសភាបានពិភាក្សាតាមក្រុមៗ អំពីពង្រាងច្បាប់អត្តសញ្ញាប័ណ្ណរបស់ប្រជពលរដ្ឋនិងពង្រាងច្បាប់អត្រានុកូលដ្ឋាន។
(Image: dangcongsan.vn) |
(VOVworld) - នាព្រឹកថ្ងៃទី ៩ មិថុនា សមាជិកសមាជិការសភាបានពិភាក្សាតាមក្រុមៗ អំពីពង្រាងច្បាប់អត្តសញ្ញាប័ណ្ណរបស់ប្រជពលរដ្ឋនិងពង្រាងច្បាប់អត្រានុកូលដ្ឋាន។ ផ្តល់មតិចំពោះពង្រាងច្បាប់អត្រានុកូលដ្ឋានសមាជិកសមាជិការសភាមួយចំនួនបាន
ចាត់ទុកថា៖ ដើម្បីធានាស្ថិរភាពក្នុងការងារគ្រប់គ្រងរដ្ឋអំពីប្រជាជន ពង្រាងច្បាប់នេះ
មិនគប្បីបើកទូលាយនិយមន័យអត្រានុកូលដ្ឋានតាមទិសរួមមានបញ្ជីគ្រួសារនិងបណ្ដា
បញ្ហាទាក់ទិក់ដល់អត្រានុកូលដ្ឋាននិងអត្តសញ្ញាប័ណ្ឌទេ។ នារសៀលថ្ងៃទី ៧ មិថុនា រដ្ឋសភានឹងអនុម័តលើសេចក្តីសម្រេចិត្តទូទាត់ថវិការដ្ឋឆ្នាំ ២០១២ និងសេចក្តី
សម្រេចចិត្តស្តីអំពីការផ្គត់ផ្គង់និងប្រើប្រាស់ចំណាយហួសកំរិតថវិការដ្ឋនិងការកាត់
បន្ថយចំណាយថវិការមជ្ឈឹមឆ្នាំ ២០១៣។ ក៏ក្នុងសប្តាហ៍នេះដែរ សមាជិកសភានឹងផ្តល់
មតិអំពីបណ្ដាពង្រាងច្បាប់ (បំពេញបន្ថែមនិងវិសោធកម្ម) ផងដែរ។ ជាពិសេស ចាប់ពី
ថ្ងៃទី ១០ ដល់ទី ១២ មិថុនា រដ្ឋសភានឹងដំណើរការសួរដេញដោលបណ្ដាសមាជិកនៃ
រដ្ឋាភិបាល។ សម័យសួរ ដេញដោលនឹងត្រូវបានផ្យាយជាផ្ទាល់លើមធ្យោបាយព័ត៌មាន
មហាជន ក្នុងនោះ មានវិទ្យុសម្លេងវៀតណាម។
នារសៀថ្ងៃទី ៩ មិថុនា រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចចិត្តអំពីការទូទាត់
ថវិការរដ្ឋ ឆ្នាំ ២០១២ និងសេចក្តីសម្រេចចិត្តអំពីការផ្គត់ផ្គង់ចំណាយហួតកំរិតថវិការ
រដ្ឋនិងកាត់បន្ថយចំណាយថវិការរដ្ឋមជ្ឈឹមឆ្នាំ ២០១៣។ តាមនោះ រដ្ឋសភាបានយល់
ព្រមរក្សាចំណាយហួសកំរិតថវិការដ្ឋក្នុងចំនួនទឹកប្រាក់ ១៩៧ លានលានដុង ព្រមទាំង រៀបចំចំណាយថវិការរដ្ឋចំនួនប្រាក់ ១៦ លានលានដុងសំរាប់កំលាំងប៉ូលីសសមុទ្រ
និងអ្នកនេសាទ។ រដ្ឋសភា ក៏បានឯកភាពបំពេញបន្ថែមថវិការសំរាប់ការធានាសន្តិសុខ
ជាតិផងដែរ។ នារសៀល ថ្ងៃនេះដែរ រដ្ឋសភាបានស្តាប់របាយការណ៍អំពីការត្រួត
ពិនិត្យគំរោងការច្បាប់ធ្វើវិសោធកម្មបំពេញបន្ថែមអត្រាមយចំនួនរបស់ច្បាប់អនវុត្ត
រដ្ឋបវេនី ជាដើម។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងសមាជិកនៃរដ្ឋាភិបាល
ចំនួន ៤ រូបគឺ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្ដាល រដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងអគ្គអធិការកិច្ចរដ្ឋាភិបាលនឹងឆ្លើយការសួរដេញដោល
របស់សមាជិកសមាជិការសភា។ បណ្ដាខ្លឹមសារដែលសមាជិកសមាជិការសភានឹង
សួរដេញដោលបណ្ដាសមាជិកនៃរដ្ឋាភិបាលលើកនេះសុទ្ធតែជាបញ្ហាកក្តៅគគុគ
ក្នុងជីវភាពរស់នៅ។ ផ្លាស់ប្តូរជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មានមុនពេលសម័យសួរ
ដេញដោល សមាជិកសភាមណ្ឌល Quang Tri លោក Le Nhu Tien បានឲ្យដឹងថា៖
“ខ្ញុំយកចិត្តទុកដាក់បំផុតដល់ការសួរដេញដោលអគ្គអធិការកិច្ចរដ្ឋាភិបាល ជាពិ
សេស ការធ្វើអធិការកិច្ចរឿងហេតុអំពើពុករលួយនិងការប្រឆាំងអំពើពុករលួយ។
ចំពោះការសួរដេញដោលរដ្ឋមន្ត្រីហិរញ្ញវត្ថុខ្ញុំយកចិត្តទុកដាក់ដល់ការគ្រប់គ្រង
គោលនយោបាយហិរញ្ញវត្ថុធ្វើយ៉ាងម៉េចដើម្បីចំណាយថវិការរដ្ឋប្រកបដោយ
ប្រសិទ្ធិភាពជាពិសេសគឺការគ្រប់គ្រងតំលៃ៕”