បន្តសកម្មភាពរំលឹកខួបលើក១២៥ទិវាកំណើតលោកប្រធានហូជីមិញ
|
អគ្គលេខាបក្សកុម្មុយនិស្តលោក Nguyen Phu Trong |
(VOVworld)-នាថ្ងៃទី១៨ឧសភានៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលវៀតណាម គណៈកម្មាធិ ការ
មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនិងគណៈកម្មាធិការទីក្រុងហាណូយ បានរៀប
ចំដ៏មហោឡារឹក ពិធីរំលឹកខួបលើកទី១២៥ នៃទិវាកណើតលោកប្រធានហូជីមិញ (ថ្ងៃទី១៩ឧសភា១៨៩០-ថ្ងៃទី១៩ឧសភា២០១៥)។ អញ្ជើញចូលរូមក្នុង ពិធីមាន
អគ្គលេខាបក្សកុម្មុយនិស្តលោក Nguyen Phu Trong ប្រធានរដ្ឋលោក Truong Tan
Sang នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung និងប្រធានរដ្ឋសភា លោក Nguyen
Sinh Hung។
ថ្លែងមតិក្នុងពិធី លោក Nguyen Phu Trongអគ្គលេខាបានលើកច្បាស់ថា ជី
វិតនិង បព្វហេតុរបស់លោកប្រធានហូជីមិញជាបទចំរៀងវីរភាព និងជាគំរូដ៍ត្រចះ
ត្រចង់ អំពីលទ្ធិស្នេហារជាតិ អំពីបញ្ញាឈ្លាសវៃ សីលធម៌បដិវត្តន៍ថ្លៃថ្លា និងជា
ការលើក ទឹកចិត្តដ៏ធំធេងចំពោះជនវៀតណាមគ្រប់ជំនាន់។ ក្រោមការដឹកនាំ
របស់លោក ប្រធានហូជីមិញ និងបក្សកុម្មុនិស្តវៀតណាម បដិវត្តន៍វៀតណាម
បានឆ្លងកាត់ ដំណាក់កាលលំបាកនិងទទួលបានជ័យជំនះជាច្រើន។
“ គុណបំណាច់របស់លោកប្រធានហូជីមិញចំពោះប្រជាជាតិវៀតណាម គឺធំធេង
ណាស់។ លោកប្រធានហូជីមិញ បានផ្សាភ្ជាប់និងពលីកម្មអស់មួយជីវិតដើម្បី
បុព្វហេតុបដិវត្តរបស់បក្សកុម្មុយនីស្តវៀតណាម ប្រជាជាតិវៀតណាម។ កេរ្ត៍
ឈ្មោះ និងបុព្វហេតុរបស់លោកប្រធានហូជីមិញ នឹងផ្សាភ្ជាប់ជាមួយទឹកដី និងក្នុងបេះដូងជនវៀតណាមម្នាក់ៗជានិច្ច៕ ”