បន្តសកម្មភាពរំលឹកទុកបណ្ដាជនរងគ្រោះដោយភេរវកម្មនៅបារាំង


បន្តសកម្មភាពរំលឹកទុកបណ្ដាជនរងគ្រោះដោយភេរវកម្មនៅបារាំង - ảnh 1
បន្តសកម្មភាពរំលឹកទុកបណ្ដាជនរងគ្រោះដោយភេរវកម្មនៅបារាំង (Image: VNA)

(VOVworld) – នាថ្ងៃទី​ ១០ មករា ប្រជាពលរដ្ឋទីក្រុងប៉ារីសនិងតំបន់ជុំវិញរាប់
ពាន់នាក់​បានប្រមូលផ្តុំនៅទីលានសាធារណៈរដ្ឋសំដៅរំលឹកទុកបណ្ដាជនរង
 គ្រោះដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារភេរវកម្មដ៏បង្ហូរឈាមទៅលើទីស្តី
 ការកាសែត Charlie Hebdo និងការវាយប្រហារទៅលើផ្សារទំនើបរបស់ជនហ្ស៊ីប
​នាឆ្នាំ ២០១៥។ ព្រឹត្តិការណ៍ក៏បានគូសសម្គាល់មួយឆ្នាំការដង្ហែរក្បួនប្រវត្តិសាស្ត្រ
 បស់ប្រជាពលរដ្ឋរាប់ពាន់នាក់រួមជាមួយអ្នកប្រមុខរដ្ឋនៃប្រទេសចំនួន ៥០ លើ
ពិភពលោកដែលបានប្រព្រឹត្តទៅនៅទីក្រុងប៉ារីសសំដៅបង្ហាញចំណងសាមគ្គី
 ភាពជាមួយប្រទេសបារាំងក្នុងការប្រយុទ្ធប្រឆាំងនឹងលិទ្ធិភេរវកម្ម។ ប្រធានាធិបតី
 បារាំង លោក  Francois Hollande បានចូលរួមពិធីរំលឹកទុកនេះ បន្ទាប់នោះ
លោកបានទៅទស្សនានៅវិហារឥស្លាមធំនៅទីក្រុងប៉ារីស ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ