បន្តសកម្មភាពស្វែងរកយន្តហោះ QZ 8501

បន្តសកម្មភាពស្វែងរកយន្តហោះ QZ 8501 - ảnh 1
បន្តសកម្មភាពស្វែងរកយន្តហោះ QZ 8501


(VOVworld)-នាថ្ងៃទី៥មករា កងទ័ពជើងទឹកឥណ្ឌូនេស៊ីបានបន្តសកម្មភាពស្វែង
រកយន្តហោះ Airbus A320-300មានស្លាក់លេខ QZ 8501 របស់ក្រុមហ៊ុនអាកាស
ចរណ៍ AirAsiaដែលត្រូវបាត់ខ្លួន។ យុទ្ធនាការស្វែងរកបំណែកយន្តហោះ និងស្រង់
សាកសពជនរងគ្រោះបានឈានដល់ថ្ងៃទី៩ ដោយមានការចូលរួមរបស់នាវាកង
ទ័ពជើងទឹកចំនួន៦០គ្រឿង និងយន្តហោះ២០គ្រឿងមកពីប្រទេសឥណ្ឌូនេស៊ី
រុស្ស៊ី ម៉ាឡេស៊ី សឹង្ហបុរី និងប្រទេសមួយចំនួនទៀត។ នាបច្ចុប្បន្ន​ សាកសពចំនួន ៣៤នាក់ដែលភាគច្រើនជាជនឥណ្ឌូនេស៊ីនិងក្រុមអ្នកបើកបរ ត្រូវបានស្រង់ចេញ
ពីសមុទ្រ។ ប៉ុន្តែនៅមិនទាន់រកឃើញប្រអបខ្មៅនៅឡើយផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ