បន្តសុក្រិត្តសេចក្តីព្រាង “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអប់រំដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥

(VOVWORLD) - កិច្ចប្រជុំនេះ ដោយក្រសួងអប់រំនិងបណ្តុះបណ្តាល - ស្ថាប័នអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាជាតិអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស រៀបចំឡើងក្នុងទម្រង់នៃកិច្ចសហប្រតិបត្តិការទល់មុខគ្នានិងតាមអនឡាញ។

បន្តសុក្រិត្តសេចក្តីព្រាង “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអប់រំដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ

នាថ្ងៃទី ៣០ ខែធ្នូ រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាល លោក Nguyen Kim Son បានអញ្ជើញជាអធិបតីសម័យប្រជុំពេញអង្គស្តីពី “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអប់រំរបស់វៀតណាមដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥”។ កិច្ចប្រជុំនេះ ដោយក្រសួងអប់រំនិងបណ្តុះបណ្តាល - ស្ថាប័នអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាជាតិអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស រៀបចំឡើងក្នុងទម្រង់នៃកិច្ចសហប្រតិបត្តិការទល់មុខគ្នានិងតាមអនឡាញ។

យោងតាមសេចក្តីព្រាងយុទ្ធសាស្ត្រដែលត្រូវបានអនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល លោក Nguyen Van Phuc បង្ហាញនៅក្នុងកិច្ចប្រជុំ  គោលដៅរួមនៃការអប់រំរបស់វៀតណាមដល់ឆ្នាំ ២០៣០ គឺដើម្បីអភិវឌ្ឍន៍ប្រជាជនវៀតណាមយ៉ាងទូលំទូលាយ នាំមកនូវសក្តានុពល និងសមត្ថភាពច្នៃប្រឌិតរបស់បុគ្គលម្នាក់ៗ; ជាមូលដ្ឋានគ្រឹះសម្រាប់គោលដៅប្រជាជនអ្នកមាន ប្រទេសខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ អរិយធម៌ វិបុលភាព និងសុភមង្គល។ ទន្ទឹមនឹងនោះ កសាងប្រព័ន្ធអប់រំបើកចំហ បម្រើការរៀនសូត្រពេញមួយជីវិត ស្មើភាពនិងសមភាព ក្នុងទិសដៅនៃស្តង់ដារ ទំនើបភាវូបនីយកម្ម ប្រជាធិបតេយ្យ សង្គមភាវូបនីយកម្ម និងសមាហរណកម្មអន្តរជាតិ។

គោលដៅដល់ឆ្នាំ ២០៤៥ គឺកសាងវិស័យអប់រំវៀតណាមទំនើប ទទួលមរតកតម្លៃប្រពៃណីដ៏ល្អរបស់ប្រទេសជាតិ ស្រូបយកអរិយធម៌របស់មនុស្ស និងកសាងប្រទេសរីកចម្រើននិងសប្បាយរីករាយ។ ការអប់រំនៅប្រទេសវៀតណាមនឹងឈានដល់កម្រិតជឿនលឿនក្នុងតំបន់នៅឆ្នាំ ២០៣០ និងកម្រិតជឿនលឿនរបស់ពិភពលោកនៅឆ្នាំ ២០៤៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ