បន្តសន្និសិទលើកទី៥ក្រុមពិគ្រោះយោបល់AIPA
(VOVworld) - ដូចជាព័ត៌មានដែលបានផ្សព្វផ្សាយហើយថា សន្និសិទលើកទី៥
ក្រុមពិគ្រោះយោបល់ក្រុមប្រឹក្សាអន្តរសភាសមាគមបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍
(AIPA Caucus 5) នាថ្ងៃទី១៣ ឧសភាបានបន្តប្រព្រឹត្តិទៅ នៅខែត្ត Lâm Đông។
សន្និសិទមានការចូលរួមរបស់គណៈប្រតិភូជាង៦០ក្រុម ដែលមកពីសភាជា
សមាជិក AIPA ចំនួន៩ លេខាធិការដ្ឋាន AIPA លេខាធិការដ្ឋានអាស៊ាន ដើម្បីរួម
ពិនិត្យលទ្ធផលការអនុវត្តន៍បណ្ដាសេចក្ដីសម្រេចចិត្ត ដែលបានអនុម័តនៅ
មហាសន្និបាត AIPA លើកទី ៣៣ព្រមទាំងពិភាក្សាស្ដីពីវិស័យសំខាន់ចំនួន២នៃ
ដំបន់និងពិភពលោក គឺកំណើនបៃតង និងកាត់បន្ថយភាពក្រីក្រសំរាប់ការអភិវឌ្ឍន៍
ប្រកបដោយចីរភាព។
មុននោះ នាយប់ថ្ងៃទី១២ ឧសភា អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong
Thi Phong បានទទួលជួបសន្ទនាជាមួយប្រធានគណៈប្រតិភូនៃបណ្ដាប្រទេស
អង្គការអន្តរជាតិ ដែលចូលរួម AIPA Caucus 5។តាងនាមរដ្ឋសភាវៀតណាម
អនុប្រធាន Tong Thi Phong ថ្លែងមតិ សំដែងជំនឿជាក់ថា សន្និសិទលើកនេះនឹង
ទទួលបានការរួមវិភាគទានប្រកបដោយប្រសិទ្ធិភាព ការទទួលខុសត្រូវរបស់
គណៈប្រតិភូ និងលើកឡើងបណ្ដាសំណើរជាក់ស្ដែង ដើម្បីមហាសន្និបាត AIPA
លើកទី៣៤ពិនិត្យនិងសម្រេច៕