បន្តសម័យប្រជុំលើកទី ៣ រដ្ឋសភាវៀតណាមនីតិកាលទី ១៣
(VOVWORLD) - មតិយោបល់បានបំភ្លឺច្បាស់អំពីគោលនយោបាយរបស់រដ្ឋលើការពិនិត្យនិងព្យាបាលជំងឺ; បទប្បញ្ញត្តិទាក់ទងនឹងអ្នកដែលប្រកបមុខរបរពិនិត្យ ព្យាបាលជំងឺ; ការពិនិត្យនិងវាយតម្លៃសមត្ថភាពអនុវត្តន៍ ការពិនិត្យនិងព្យាបាលជំងឺជាដើម។
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញថ្លែងមតិបកស្រាយ អំពីមតិរបស់សមាជិក សមាជិការសភា (រូបថត៖ quochoi.vn) |
នាថ្ងៃទី ១៣ មិថុនា នៅទីក្រុងហាណូយ សមាជិកសមាជិការចូលរួមសម័យប្រជុំលើកទី ៣ នៃរដ្ឋសភានីតិកាលទី ១៥ បានធ្វើការពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការពិនិត្យនិងព្យាបាលជំងឺ (វិសោធនកម្ម)។ មតិយោបល់បានបំភ្លឺច្បាស់អំពីគោលនយោបាយរបស់រដ្ឋលើការពិនិត្យនិងព្យាបាលជំងឺ; បទប្បញ្ញត្តិទាក់ទងនឹងអ្នកដែលប្រកបមុខរបរពិនិត្យ ព្យាបាលជំងឺ; ការពិនិត្យនិងវាយតម្លៃសមត្ថភាពអនុវត្តន៍ ការពិនិត្យនិងព្យាបាលជំងឺជាដើម។
ថ្លែងមតិបកស្រាយក្នុងសម័យពិភាក្សា ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានឲ្យដឹងថា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលមធ្យម វៀតណាមត្រូវបានអង្គការអន្តរជាតិជាច្រើនវាយតម្លៃថា ជាប្រទេសដែលមានសេវាសុខាភិបាលល្អប្រពៃជាងប្រទេសដទៃទៀតដែលមានកម្រិតប្រាក់ចំណូលប្រហាក់ប្រហែលគ្នាក្នុងពិភពលោក។
ទាក់ទិននឹងការងារសង្គមភាវូបនីយកម្ម ការបណ្តាក់ទុនរួមគ្នា និងការផ្សារភ្ជាប់ជាមួយមន្ទីរពេទ្យរដ្ឋ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានមានប្រសាសន៍ថា បញ្ហានេះទាមទារឱ្យមានដំណោះស្រាយយ៉ាងលោតផ្លោះ។ បច្ចុប្បន្ន ថ្វីត្បិតតែការអនុវត្តច្បាប់ស្តីពីការពិនិត្យ និងព្យាបាលជំងឺក្នុងឆ្នាំ២០០៩ មានការរីកចម្រើនខ្លាំងក៏ដោយ រហូតមកដល់ពេលនេះ នៅប្រទេសវៀតណាម មានមន្ទីរពេទ្យឯកជនជាង ៣០០កន្លែង និងគ្លីនិកឯកជនចំនួន ៣៨ ពាន់កន្លែង ស្មើនឹង ៥.១៦% នៃចំនួនគ្រែបម្រើអ្នកជំងឺ។ ហេតុដូច្នេះ ចាំបាច់ត្រូវមានដំណោះស្រាយ ដើម្បីអភិវឌ្ឍន៍ឱ្យកាន់តែខ្លាំងក្លានូវសង្គមភាវូបនីយកម្ម ការបណ្តាក់ទុនរួមគ្នា និងតភ្ជាប់មន្ទីរពេទ្យរដ្ឋ៕