បន្តសម័យប្រជុំលើកទី២១គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៣

បន្តសម័យប្រជុំលើកទី២១គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៣ - ảnh 1
ប្រធានគណៈកម្មាធិការកិច្ចការដំណាងរដ្ឋសភា Nguyen Thi Nuong (VOV)



        Vovworld-បន្តសម័យប្រជុំលើកទី២១ នាព្រឹកថ្ងៃទី១២កញ្ញា គណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភាបានពិភាគ្សាផ្ដល់មតិអំពីរបាយការណ៍លទ្ធផលបោះឆ្នោត
ទំនុកទុកចិត្តរបស់រដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់និងការត្រៀម
រៀបចំឲ្យសម័យប្រជុំលើកទី៦រដ្ឋសភានីតិកាលទី១៣។ តាមរបាយការណ៍
លទ្ធផលបោះ​ឆ្នោតទំនុកទុកចិត្តនៅរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់
ថ្នាក់ដោយប្រធានគណៈកម្មាធិការកិច្ចការដំណាងរដ្ឋសភា Nguyen Thi Nuong
រាយការណ៍នោះ ការបោះឆ្នោតទំនុកទុកចិត្តត្រូវបានដំណើរការម៉ត់ចត់បើកចំហរ
តម្លាភាព តួនាទី​របស់សមាជិកសភាក្រុមប្រឹក្សាប្រជាជនត្រូវបានលើកកំពស់។
ស្ដីពីកិច្ចការត្រៀម​រៀបចំឲ្យសម័យប្រជុំលើកទី៦រដ្ឋសភានីតិកាលទី១៣ ប្រធាន
ខុទ្ទកាល័យរដ្ឋសភា Nguyen Hanh Phuc បានលើកច្បាស់ថា រយៈពេលធ្វើការសរុប
របស់រដ្ឋសភា​នៅ​សម័យ​ប្រជុំប្រមាណ៣៥ថ្ងៃ ក្នុងនោះកិច្ចប្រជុំត្រៀមនិងពិធីបើក
នាថ្ងៃទី២១តុលា​និង​គ្រោងនឹងបិទនាថ្ងៃទី៣ធ្នូឆ្នាំ២០១៣។ នេះជាសម័យសំរេច
លើខ្លឹមសារសំខាន់​ជាច្រើន ក្នុងនោះមានការអនុម័តលើការធ្វើវិសោធនកម្មរដ្ឋ
ធម្មនុញ្ញឆ្នាំ១៩៩២និង​ច្បាប់ដីធ្លី(ធ្វើវិសោធនកម្ម)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ