បន្តសម័យប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣
(VOV) /  
|
សម័យប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣ (baomoi.com) |
Vovworld-ផ្សព្វផ្សាយប័ណ្ណជាតិមានតំលៃ១៧០លានលានដុង ប៉ុន្តែត្រូវ
ជ្រើសរើសដ៏ម៉ត់ចត់គំរោងការវិនិយោគ។ នោះជាមតិរបស់សមាជិកសមាជិការ
សភាវៀតណាមនៅសម័យពិភាគ្សាតាមក្រុមៗនាព្រឹកថ្ងៃទី២៥តុលាក្នុងពេលពិភាគ្សាអំពីវិធានការផ្សព្វផ្សាយប័ណ្ណជាតិរដ្ឋាភិបាលដំណាក់កាល២០១៤-
២០១៦មានតំលៃ១៧០លានលានដុង។ តាមបណ្ដាដំណាងថា ការងារនេះគឺ
សំដៅបំពេញបន្ថែមប្រភពហិរញ្ញវត្ថុសំរាប់ការវិនិយោគអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច
កសាងប្រព័ន្ធហេដ្ឋានរចនាសម្ព័ន្ធនិងបន្តបណ្ដាគំរោងការវិនិយោគដែលកំពុង
អនុវត្ត។
វាយតំលៃអំពីរយៈពេល៣ឆ្នាំអនុវត្តកម្មវិធីគោលដៅជាតិដំណាក់កាល
២០១១-២០១៥បណ្ដាសមាជិកសមាជិការសភាបានចាត់តុកថាកម្មវិធីទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ក្នុងការធានាសុខុមាលភាពសង្គម អភិវឌ្ឍន៍កសាង
ជនបទថ្មី។ ប៉ុន្តែបណ្ដាកម្មវិធីនៅមានការត្រួតស៊ីគ្នាក្នុងការគ្រប់គ្រងបែងចែក
ទុននិងវិស័យវិនិយោគ។ លោក Tran Quoc Tuan សមាជិកសភាមណ្ឌល Tra Vinh
បានស្នើរថា៖
“យើងត្រូវរឹតបន្តឹងបន្ថែមការគ្រប់គ្រងបណ្ដាកម្មវិធីនេះតាមទិសផ្សព្វផ្សាយ
ក្របខ័ណ្ឌឃ្លាំមើល។ គួររួមបញ្ជូលបណ្ដាគំរោងការសមាសភាពជាមួយកម្មវិធី
បុព្វហេតុនៅដំបន់។ រឺរវាងបណ្ដាគំរោងការសមាសភាពរបស់កម្មវិធីគោលដៅជាតិ
ដែលបានអនុវត្តលើដំបន់មួយ៕”
-VOV