បន្តសម័យប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៤
(VOVWORLD) - បន្តកម្មវិធីនៃសម័យប្រជុំលើកទី ៧ រដ្ឋសភាវៀតណាមនីតិកាលទី១៤នោះ ក្នុងកិច្ចពិភាក្សានាព្រឹកថ្ងៃទី ១២ ខែមិថុនា អំពីគម្រោងច្បាប់ស្តីពីការឆ្លង ដែនរបស់ប្រជាពលរដ្ឋវៀតណាមនោះ ប្រតិភូបានសង្កត់ធ្ងន់លើការដាក់ឲ្យច្បាប់នេះចេញជាធរមាន ដើម្បីកំណត់ជាក់លាក់នូវបែបបទសម្រាប់ការគ្រប់គ្រងឆ្លងដែនរបស់ប្រជាពលរដ្ឋវៀតណាម។
ទន្ទឹមនឹងនោះ គឺជំរុញការធ្វើកំណែទម្រង់បែបរដ្ឋបាល ដោយអនុវត្តសមិទ្ធផល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងការគ្រប់គ្រងការឆ្លងដែន ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាការពារជាតិ សន្តិសុខជាតិនិងការធ្វើសមាហរណកម្មអន្តរជាតិ។ សមាជិកាសភា Ha Thi Lan បានលើកឡើងថា៖ វៀតណាមគួរតែចេញផ្សាយលិខិតឆ្លងដែនដែលភ្ជាប់បន្ទះអេឡិចត្រូនិកនិងត្រួតពិនិត្យការឆ្លងដែនតាមរយៈច្រកទ្វារត្រួតពិនិត្យស្វ័យប្រវត្តិ។ លោកស្រី Ha Thi Lan មានប្រសាសន៍ថា៖ “ការចេញលិខិតឆ្លងដែនអេឡិចត្រូនិកដើម្បីធានាសុវត្ថិភាពនិងសន្តិសុខ។ ម៉្យាងវិញទៀត នៅក្នុងលិខិតឆ្លងដែនអេឡិចត្រូនិក ដែលបានបញ្ចូលយ៉ាងពេញលេញនូវទិន្នន័យផ្ទាល់ខ្លួននិងលក្ខណៈជីវមាត្រ ដែលអាចជំនួសឯកសារអត្តសញ្ញាណ។ ក្រៅពីនេះ អាចជួយការត្រួតពិនិត្យតាមច្រកព្រំដែនបានលឿននិងត្រឹមត្រូវជាង។ នៅពេលអនុវត្តការត្រួតពិនិត្យដោយប្រព័ន្ធគ្រប់គ្រងដោយស្វ័យប្រវត្តិ និងជួយបន្ថយបែបបទ ពេលវេលា និងស្ថានភាពកកស្ទះនៅតាមច្រកព្រំដែន ជាពិសេសគឺឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើររបស់ប្រជាពលរដ្ឋតែម្តង”។
មុននោះ រដ្ឋសភាបានផ្ទៀងស្តាប់ របាយការណ៍ស្តីពីលទ្ធផលនៃកិច្ចពិភាក្សានិងសំណើដោយស្នើសុំការតែងតាំងចៅក្រមតុលាការកំពូលនិងបញ្ជីឈ្មោះសមាជិក គណៈកម្មាធិការរាប់សន្លឹកឆ្នោតផងដែរ៕