បន្តអនុវត្តន៍គោលដៅគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ មិនឱ្យមានការផ្ទុះរាលដាលឡើងវិញ

(VOVWORLD) - កិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណែត ដោយតភ្ជាប់បណ្តាញពីរដ្ឋាភិបាលក្នុងរដ្ឋធានីហាណូយ ជាមួយខេត្ត-ក្រុងចំនួន ៦៣ នៅទូទាំងប្រទេស។

បន្តអនុវត្តន៍គោលដៅគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ មិនឱ្យមានការផ្ទុះរាលដាលឡើងវិញ - ảnh 1លោកនាយករដ្ឋមន្ត្រី អញ្ជើញថ្លែងមតិបញ្ជាណែនាំក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី៦ ខែសីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គណៈកម្មាធិការដឹកនាំ) បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី១៦ នៃគណៈកម្មាធិការដឹកនាំ។ កិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណែត ដោយតភ្ជាប់បណ្តាញពីរដ្ឋាភិបាលក្នុងរដ្ឋធានីហាណូយ ជាមួយខេត្ត-ក្រុងចំនួន ៦៣ នៅទូទាំងប្រទេស។

អញ្ជើញថ្លែងមតិក្នុងពិធីបើកសម័យប្រជុំ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានលើកច្បាស់ថា រូបមន្តសម្រាប់ការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតគឺយើងមានស្រាប់ហើយ ក្នុងនោះវ៉ាក់សាំងគឺជាអាវុធសំខាន់បំផុត។ នាពេលកន្លងមក ទីតាំងជាច្រើនបានបំពេញល្អការងារចាក់វ៉ាក់សាំង ប៉ុន្តែទីតាំងមួយចំនួនទៀត ដំណើរការមិនបានល្អទេ។ លោកនាយករដ្ឋមន្ត្រីស្នើឱ្យពន្លឿនការចាក់វ៉ាក់សាំង។

“ជំងឺរាត្បាតកូវីដ-១៩ មិនអាចនិយាយមុនបានអ្វីនោះទេ ព្រោះការឆ្លងរាតត្បាតពិបាកនឹងទាយទុកជាមុនណាស់។ ការចាក់វ៉ាក់សាំងជួយបង្កើត ភាពស៊ាំក្នុងពេលឆាប់ៗ ពោលគឺ តាំងពីខែកុម្ភៈ ឆ្នាំ២០២២ ខ្ញុំបានផ្តាំផ្ញើរួចហើយ ឱ្យវាយតម្លៃលើភាពស៊ាំសហគមន៍លើទូទាំងប្រទេស ប៉ុន្តែរហូតមកដល់ពេលនេះ ក្រសួងសុខាភិបាលធ្វើមិនទាន់បានទេ។ យ៉ាងណាមិញ ក្រសួងសុខាភិបាលមិនអាចធ្វើតែម្នាក់ឯងបានគឺត្រូវតែបញ្ជាណែនាំឲ្យមន្ទីរសុខាភិបាល ហើយមន្ទីរសុខាភិបាលមិនអាចធ្វើតែម្នាក់ឯងបានទេ ប៉ុន្តែជាគណៈកម្មាធិការរដ្ឋបាល ថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាល ដើម្បីរៀបចំការអនុវត្ត ហើយប្រជាជនត្រូវចូលរួមអនុវត្តន៍ផងដែរ”។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី។

បន្តអនុវត្តន៍គោលដៅគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ មិនឱ្យមានការផ្ទុះរាលដាលឡើងវិញ - ảnh 2ចូលរួមកិច្ចប្រជុំដែលតភ្ជាប់ជាមួយខេត្ត ក្រុង តាមទម្រង់អនឡាញ មានលេខា ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងក្រុងចំណុះមជ្ឈឹម - រូបថត៖ VGP/Nhat Bac

អញ្ជើញថ្លែងមតិបញ្ចប់កិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យបន្តជ្រួតជ្រាបឲ្យបានម៉ត់ចត់នូវគោលដៅដាក់អាយុជីវិតរបស់ប្រជាជនជាអាទិភាពកំពូល; អនុវត្តន៍ការគ្រប់គ្រងជំងឺប្រកបដោយប្រសិទ្ធភាពពីទស្សនៈនៃការបង្ការជំងឺនៅដំណាក់កាលដំបូង គ្រប់គ្រង់ជំងឺពីចម្ងាយ និងពីមូលដ្ឋាន។ ទន្ទឹមជាមួយគ្នានោះ មិនត្រូវធ្វេសប្រហែស បាត់បង់ការប្រុងប្រយ័ត្នជាដាច់ខាត កុំបណ្តោយឱ្យជំងឺរាតត្បាតកើតឡើងជាថ្មី ដើម្បីរួមចំណែកបង្កលក្ខណៈសម្រាប់ការស្តារឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ក្រសួងសុខាភិបាលត្រូវធានាឱ្យបាននូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលាតាមតម្រូវការរបស់មូលដ្ឋាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ