បន្តអនុវត្តន៍គោលដៅរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងគ្រប់គ្រងអតិផរណា
(VOVWORLD) - អង្គប្រជុំបានពិភាក្សាហើយឯកភាពថា៖ ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមក្នុងរយៈ ពេល ៦ ខែដើមឆ្នាំនេះនៅតែមានស្ថិរភាព; អតិផរណាស្ថិតនៅក្រោមការគ្រប់គ្រង; តុល្យភាពសំខាន់ៗត្រូវបានធានា បំណុលសាធារណៈ បំណុលរដ្ឋាភិបាល ការ ចំណាយហួសកំណត់នៃថវិការដ្ឋត្រូវបានគ្រប់គ្រងយ៉ាងល្អ។ កំណើនសេដ្ឋកិច្ចក្នុងរយៈ ពេល ៦ ខែដើមឆ្នាំ សម្រេចបាន ៣,៧២%។
អគ្គលេខាបក្ស លោក Nguyen Phu Trong ថ្លែងសន្និដ្ឋាននៅកិច្ចប្រជុំ។ (រូបថត៖ VNA) |
នាព្រឹកថ្ងៃទី ២១ កក្កដា នៅរដ្ឋធានីហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ការិយាល័យនយោបាយ និងគណៈលេខា ដើម្បីផ្តល់យោបល់លើរបាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងរយៈពេល ៦ ខែដើមឆ្នាំ ភារកិច្ចនិងដំណោះស្រាយសម្រាប់រយៈពេល ៦ ខែចុងក្រោយឆ្នាំ ២០២៣។
អង្គប្រជុំបានពិភាក្សាហើយឯកភាពថា៖ ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមក្នុងរយៈ ពេល ៦ ខែដើមឆ្នាំនេះនៅតែមានស្ថិរភាព; អតិផរណាស្ថិតនៅក្រោមការគ្រប់គ្រង; តុល្យភាពសំខាន់ៗត្រូវបានធានា បំណុលសាធារណៈ បំណុលរដ្ឋាភិបាល ការចំណាយហួសកំណត់នៃថវិការដ្ឋត្រូវបានគ្រប់គ្រងយ៉ាងល្អ។ កំណើនសេដ្ឋកិច្ចក្នុងរយៈ ពេល ៦ ខែដើមឆ្នាំ សម្រេចបាន ៣,៧២%។
ការិយាល័យនយោបាយបានឯកភាពជាមូលដ្ឋានលើភារកិច្ចនិងដំណោះស្រាយ សំខាន់ៗសម្រាប់រយៈពេល ៦ ខែចុងឆ្នាំនេះ ហើយបានសង្កត់ធ្ងន់លើខ្លឹមសារមួយ ចំនួនបន្ថែមទៀត។ ជាក់ស្ដែង បន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវគោលដៅរក្សាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា តាមគោលដៅដែលបានកំណត់ ជំរុញកំណើន និង ធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច។ តាមដានយ៉ាងដិតដល់ និងការព្យាករណ៍យ៉ាង ត្រឹមត្រូវអំពីស្ថានភាពក្នុងពិភពលោក និងក្នុងប្រទេស ឆ្លើយតបដោយគោល នយោបាយចំពោះករណីដែលកើតឡើងឲ្យទាន់ពេលវេលា។ អនុវត្តន៍យ៉ាងខ្លាំងក្លា និងមានប្រសិទ្ធភាពនូវភារកិច្ច និងដំណោះស្រាយនៃកម្មវិធីស្ដីពីការស្ដារនិងអភិវឌ្ឍ សេដ្ឋកិច្ចសង្គម។ បំពេញឲ្យបានល្អនូវការងារសន្តិសុខសង្គម និងសុខុមាលភាព សង្គម; រក្សាយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពដែនដី; ជំរុញថែមទៀតនូវការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ភាពអសកម្ម និងការខ្ជះខ្ជាយ៕