បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវ​ដំណោះស្រាយ​ដើម្បីសម្រេចបានគោលដៅកំណើននាំចេញលើសពី ៨% នៅឆ្នាំ២០២២

(VOVWORLD) - ទោះបីជាប្រឈមមុខនឹងការលំបាកជាច្រើនដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ សកម្មភាពឧស្សាហកម្ម-ពាណិជ្ជកម្មនៅតែជាចំណុចភ្លឺនៃខឿនសេដ្ឋកិច្ចវៀតណាម។
បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវ​ដំណោះស្រាយ​ដើម្បីសម្រេចបានគោលដៅកំណើននាំចេញលើសពី ៨% នៅឆ្នាំ២០២២ - ảnh 1រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Nguyen Hong Dien។ (រូបថត៖ baochinhphu.vn)

ក្នុងនោះ ផលិតកម្មឧស្សាហកម្ម - ជាមួយមុខទំនិញជាច្រើន បានឈរជើងយ៉ាងរឹងមាំថ្បីត្បិតតែប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ-១៩ក៏ដិយ រួមចំណែកជំរុញការនាំចេញនៅឆ្នាំ ២០២១ លើសពីគោលដៅដែលបានដាក់ចេញ ដោយសម្រេចបានកំណើនពីរខ្ទង់ ជាមួយនឹងប្រាក់ចំណូលសម្រេចបានជិត ៦៧០ ពាន់លានដុង នាំឲ្យវៀតណាមឈានចូលក្នុងក្រុមខឿនសេដ្ឋកិច្ចនាំមុខគេទាំង ២០ ក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិ។

ពង្រីកលទ្ធផលដ៏សំខាន់ៗដែលសម្រេចបានក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ក្នុងឆ្នាំ ២០២២ វិស័យឧស្សាហកម្មនិងពាណិជ្ជកម្មខិតខំធ្វើឱ្យទំហំនៃការនាំចេញសរុប កើនឡើងជាង ៨% បើធៀបនឹងឆ្នាំ ២០២១ ហើយជញ្ជីងពាណិជ្ជកម្មនឹងបន្តមានអតិរេក រួមចំណែកក្នុងការសម្រេចឲ្យបានគោលដៅកំណើន GDP តាមការគ្រោងទុក។ ទាក់ទងនឹងភារកិច្ចជាក់លាក់ក្នុងឆ្នាំ២០២២នេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Nguyen Hong Dien បានឲ្យដឹងថា៖

“ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម នឹងផ្តោតសំខាន់លើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចនិងដំណោះស្រាយសំខាន់ៗមួយចំនួន ដូចជា៖ បន្តអនុវត្តន៍ឱ្យបានហ្មត់ចត់ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីណែនាំរបស់រដ្ឋាភិបាល ស្តីពី"ការសម្របខ្លួនប្រកបយសុវត្ថិភាព មានភាពបត់បែន និងគ្រប់គ្រងជំងឺប្រកបដោយប្រសិទ្ធភាព”  បង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ការស្តារឡើងវិញនៃខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញ និងកម្លាំងពលកម្ម សម្រាប់ការស្តារឡើងវិញនៃសកម្មភាពផលិតកម្ម ក្រោយជំងឺរាតត្បាត។ វាយតម្លៃ និងបញ្ជាក់ពីគុណសម្បត្តិនិងដែនកំណត់ ក្នុងការអនុវត្តគោលនយោបាយ ទាក់ទាញ FDI ក្នុងវិស័យឧស្សាហកម្មនិងពាណិជ្ជកម្ម; តាមនោះ បង្កើតគោលការណ៍ណែនាំ និងគោលនយោបាយសមស្រប ដើម្បីតភ្ជាប់សហគ្រាស FDI យ៉ាងជិតស្និទ្ធជាមួយសហគ្រាសក្នុងស្រុក ជំរុញការអភិវឌ្ឍជំនាញអភិបាលកិច្ច ផ្ទេរប្រគល់បច្ចេកវិជ្ជា បង្កើតខ្សែសង្វាក់ផ្គត់ផ្គង់សម្ភារ វត្ថុធាតុដើម និងចង្កោមឧស្សាហកម្ម រួមចំណែកក្នុងការលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ សហគ្រាសវៀតណាម និងស្វ័យភាពនៃខឿនសេដ្ឋកិច្ចជាតិ។”

លើសពីនេះទៅទៀត ប្រមុខវិស័យឧស្សាហកម្មនិងពាណិជ្ជកម្ម ក៏បានបញ្ជាក់ផងដែរថា នឹងជំរុញការផ្សព្វផ្សាយព័ត៌មាន ព្យាករណ៍ស្ថានភាពទីផ្សារទំនិញ ទាំងក្នុងស្រុកនិងអន្តរជាតិ ជួយសហគមន៍ធុរកិច្ចក្នុងការចាប់យកព័ត៌មានឲ្យបានភ្លាមៗ ខិតទៅជិតទីផ្សារ តភ្ជាប់ពាណិជ្ជកម្ម ជាពិសេសគឺនៅតាមទីផ្សារថ្មីដែលមានសក្តានុពលជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ