បន្តអនុវត្តន៍យ៉ាងតឹងរឹងនូវវិធានការ “រក្សាគម្លាតក្នុងសង្គម” ដើម្បីទប់ស្កាត់ជំងឺឆ្លងរាលដាល

(VOVWORLD) - នាព្រឹកថ្ងៃទី ៣ ខែមេសា នៅទីក្រុងហាណូយ គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំង COVID-19 បានបើកកិច្ចប្រជុំក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Vu Duc Dam ប្រធានគណៈកម្មាធិការដឹកនាំ។

បន្តអនុវត្តន៍យ៉ាងតឹងរឹងនូវវិធានការ “រក្សាគម្លាតក្នុងសង្គម” ដើម្បីទប់ស្កាត់ជំងឺឆ្លងរាលដាល - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត

យោងគណៈកម្មាធិការដឹកនាំ សារាចរ លេខ ១៦ របស់លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាល នឹងមានសុពលភាពក្នុង រយៈពេល១៥ថ្ងៃ (ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៥ខែមេសា) ហើយនេះជា “ពេលវេលាមាស” ដើម្បីរារាំងកុំឲ្យជំងឺឆ្លង រាលដាលក្នុងសហគន៍។ ប្រសិនបើ យើងអនុវត្តន៍បានល្អវិធានការ “រក្សាគម្លាតក្នុងសង្គម” នឹងកាត់បន្ថយការបាត់បង់អំពីអាយុជីវិតរបស់មនុស្ស។

មតិយោបល់របស់សមាជិកនៃគណៈ កម្មាធិការដឹកនាំក៏បានលើកឡើងថា នាពេលខាងមុខ ក្រសួង ស្ថាប័ននិងមូលដ្ឋាន ត្រូវអនុវត្តន៍យ៉ាងតឹងរឹង រួមទាំងជំរុញការផ្សព្វផ្សាយដើម្បីឲ្យប្រជាជនកាន់តែជ្រាប និងអនុវត្តន៍យ៉ាងត្រឹមត្រូវនូវសារាចរ របស់លោកនាយករដ្ឋមន្ត្រី អំពីវិធានការ “រក្សាគម្លាតក្នុងសង្គម” រួមទាំងវិធានការបង្ការនិងប្រយុទ្ធប្រឆាំងកុំឲ្យជំងឺឆ្លងរាលដាលក្នុងសហគមន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ