បន្តអនុវត្តន៍យ៉ាងត្រឹមត្រូវនូវសារាចរលេខ ១៦ របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល
(VOVWORLD) - អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំគណៈអចិន្ត្រៃយ៍រដ្ឋាភិបាល ដែលបានប្រារព្ធនារសៀលថ្ងៃទី៣ខែមេសានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា មិនធ្វើឱ្យថមថយដល់ស្មារតីដឹកនាំ ដែលបានចែងក្នុងសារាចរលេខ ១៦ របស់នាយករដ្ឋមន្ត្រី ថែមទាំងអនុវត្តន៍ឲ្យបានតឹងរឹងថែមទៀត។
វៀតណាមបន្តអនុវត្តន៍យ៉ាងត្រឹមត្រូវនូវសារាចរលេខ ១៦ របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ស្តីពីវិធានការ "រក្សាគម្លាតសង្គម" |
លោកនាយករដ្ឋមន្ត្រី បានលើកច្បាស់ថា ស្មារតីនោះគឺ ត្រូវអនុវត្តន៍យ៉ាងប្តូរផ្តាច់ ការរក្សាគម្លាតក្នុងសង្គម ដោយគ្មានការរារែកនិងកុំបារម្ភថា ជះឥទ្ធិពលដល់ខឿនសេដ្ឋ កិច្ចឡើយ។ លោកនាយករដ្ឋមន្ត្រីបាន គូសបញ្ជាក់ថា ប្រព័ន្ធនយោបាយទាំងមូល ត្រូវខិតខំប្រឹងប្រែងក្នុងដំណាក់ការ “មាស” ដើម្បីទប់ស្កាត់ការឆ្លង រាលដាល ហើយលោកនាយករដ្ឋមន្ត្រីក៏បានលើកច្បាស់ថា នេះជាដំណាក់កាលដែលត្រូវប្រមូលផ្តុំកម្លាំង ពលំបង្ការប្រយុទ្ធប្រឆាំង Covid-19 ជាងពេលណាៗទាំងអស់។
ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីក៏បានឲ្យដឹងថា លោកទើបជួបសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតិកូរ៉េខាងត្បូង ហើយលោក Mun Jae In បានចែករំលែកថា ការធ្វើតេស្តរហ័ស ជាវិធានការល្អបំផុតសម្រាប់រកឃើញជំងឺ។ អាស្រ័យហេតុនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យសមាជិកដែលមានវត្តមានក្នុងកិច្ចប្រជុំ ផ្តល់មតិយោបល់ថា តើវៀតណាមគួរតែអនុវត្តន៍ដែរឬទេ ជាពិសេសនៅតាមទីក្រុងធំៗតែម្តង៕