បន្តអនុវត្តន៍ល្អការងារគោលនយោបាយចំពោះជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត
(VOVWORLD) - គណៈកម្មាធិការយោធាមជ្ឈិម និងក្រសួងការពារជាតិជានិច្ចកាលយកចិត្តទុកដាក់ ចែករំលែក និងបន្តយកចិត្តទុកដាក់ ដឹកនាំស្ថាប័នមានសមត្ថកិច្ចរបស់ក្រសួងការពារជាតិ ជួយសម្រួលដល់សមាគមន៍ធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពថែមទៀតនាពេលខាងមុខ។
ទិដ្ឋភាពនៃជំនួបការងារ។ រូបថត៖ dangcongsan.vn |
នាថ្ងៃទី ១៨ ខែវិច្ឆិកា លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមបានអញ្ជើញទៅសាកសួរសុខទុក្ខ និងជួបធ្វើការជាមួយមជ្ឈឹមសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតវៀតណាម។ ដោយមានមុខងារតំណាងឲ្យសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ ថែរក្សា ជួយឧបត្ថម្ភជនរងគ្រោះ និងដណ្ដើមយុត្តិធម៌ជូនជនរងគ្រោះ ដោយជាតិគីមីពុលពណ៌លឿងទុំនោះ នាបច្ចុប្បន្នសមាគមន៍ត្រូវបានបង្កើតឡើងនៅតាមខេត្ត ក្រុងទាំង ៦៣ ជាមួយនឹងសមាជិកជាង ៤០ ម៉ឺននាក់។
វាយតំលៃខ្ពស់ចំពោះលទ្ធផលរបស់សមាគមនាពេលកន្លងទៅ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា គណៈកម្មាធិការយោធាមជ្ឈិម និងក្រសួងការពារជាតិជានិច្ចកាលយកចិត្តទុកដាក់ ចែករំលែក និងបន្តយកចិត្តទុកដាក់ ដឹកនាំស្ថាប័នមានសមត្ថកិច្ចរបស់ក្រសួងការពារជាតិ ជួយសម្រួលដល់សមាគមន៍ធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពថែមទៀតនាពេលខាងមុខផង
ដែរ៕