បន្តអំពាវានាវឲ្យអង់គ្លេសមានទស្សនៈច្បាស់លាស់ថែមទៀតក្នុងការចរចារ ក្រោយ Brexit
(VOVWORLD) - នាថ្ងៃទី ៣០ សីហា ថ្ងៃទី ៣ នៃការចរចារស្តីពីការចាកចេញពី សហភាពអឺរ៉ុប (EU) ឬហៅថា Brexit ដែលបានប្រព្រឹត្តទៅនៅទីក្រុង Brussels បែលហ្ស៊ីក ប្រធានក្រុមចរចារ EU លោក Michel Barnier បានអំពាវនាវឲ្យជាថ្មី ម្តងទៀតអង់គ្លេសប្រកាសយ៉ាងច្បាស់លាស់ទស្សនៈរបស់ខ្លួនដើម្បីជំរុញដំណើរការចរចារអំពី Brexit។
បន្តអំពាវានាវឲ្យអង់គ្លេសមានទស្សនៈច្បាស់លាស់ថែមទៀតក្នុងការចរចារ ក្រោយ Brexit |
(VOVworld) – នាថ្ងៃទី ៣០ សីហា ថ្ងៃទី ៣ នៃការចរចារស្តីពីការចាកចេញពី សហភាពអឺរ៉ុប (EU) ឬហៅថា Brexit ដែលបានប្រព្រឹត្តទៅនៅទីក្រុង Brussels បែលហ្ស៊ីក ប្រធានក្រុមចរចារ EU លោក Michel Barnier បានអំពាវនាវឲ្យជាថ្មី ម្តងទៀតអង់គ្លេសប្រកាសយ៉ាងច្បាស់លាស់ទស្សនៈរបស់ខ្លួនដើម្បីជំរុញដំណើរការចរចារអំពី Brexit។ ប្រធានក្រុមចរចារ EU បានឡើងមតិពោលខាងលើ ១ ថ្ងៃ មុនពេលបញ្ចប់វង់ចរចារលើកទី ៣ ក្នុងនោះដែល ភាគីទាំងពីរសុទ្ធតែបន្ទោសគ្នា ទៅវិញទៅមកល្បឿងយឺតយ៉ាវនៃដំណើរការចរចារ។ ថ្លែងមតិនៅសភាអឺរ៉ុបនា ថ្ងៃទី ៣០ សីហា តំណាងក្រុមចរចារទទួលបន្ទុកបញ្ហា Brexit នៃសភាអឺរ៉ុប លោក Guy Verhofstadt បានប្រកាសថា៖ ប្រសិនបើ ដំណើរការចរចារប្រព្រឹត្តទៅដោយ ល្បឿនយឺតយ៉ាវដូចបច្ចុប្បន្ននោះគឺមិនអាចទទួលបានការបោះជំហានលោចធ្លោះ នាខែតុលាខាងមុខទេ៕