បន្ថែមពលករវៀតណាមចំនួន២២៤នាក់នៅលីប៊ីត្រឡប់មកប្រទេសវិញនាថ្ងៃទី១៣និងទី១៤សីហា
|
ពលករវៀតណាមនៅព្រលានយន្តហោះលីប៊ី(cand.com.vn) |
(VOV)-ក្នុងថ្ងៃទី១៣ និងទី១៤សីហា នឹងមានបន្ថែមពលករវៀតណាមចំនួន២២៤នាក់នៅលីប៊ីបានត្រឡប់មកប្រទេសវិញ ចាប់ពីព្រលានយន្តហោះទីក្រុងគែ
(អេហ្ស៊ីប)។ នាថ្ងៃទី១៣សីហា លោក Do Xuan Chien នាយករងក្រុមហ៊ុន
Vinamex បានអោយដឹងថា៖ នេះគឺជាវគ្គជំលៀសចុងក្រោយរបស់ Vinamex និង
Hyundai E &C ដោយមានពលករចំនួន៦៨២នាក់ បានត្រឡប់មកប្រទេសវិញ។
មុននោះ ឯកអគ្គរដ្ឋទូតវៀតណាមប្រជានៅលីប៊ី លោក Dao Duy Tien បានអោយដឹងថា៖ គិតដល់ថ្ងៃទី១២ សីហា បានមានពលករវៀតណាមចំនួន១០២៤នាក់
ចាកចេញពីលីប៊ី ត្រឡប់មកប្រទេសវិញ។ ក្នុងពេលនោះដែរ ពលករវៀតណាមនៅសេសសល់នៅប្រទេសនេះជាង៥០០នាក់នឹងបានត្រឡប់មកប្រទេសវិញ នាប៉ុន្មានថ្ងៃខាងមុខ តាមការបញ្ជាណែនាំរបស់រដ្ឋាភិបាល៕