ប៉ុន្មានទិវាវៀតណាមនៅកាតានិង UAE ឆ្នាំ២០១៤
|
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc (VOV) |
Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចំនួន២គឺ
កាតានិងបណ្ដាព្រះរាជាណាចក្រអេមីរ៉ាតអារ៉ាបរួម (UAE) របស់ឧបនាយករដ្ឋមន្ត្រី
វៀតណាមលោក Nguyen Xuan Phuc ចាប់ពីថ្ងៃទី១២ដល់១៨ធ្នូ ក្រសួងការបរទេស
បានសហការជាមួយក្រសួងវប្បធម៍កីឡានិងទេសចរណ៍រៀបចំប៉ុន្មានទិវាវៀតណាម
នៅកាតានិង UAE ឆ្នាំ២០១៤ សំដៅជំរុញកិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាង
វៀតណាមជាមួយប្រទេសទាំងពីរនិងបង្កើនផ្សព្វផ្សាយរូបភាពវៀតណាមនៅដំបន់
មជ្ឈឹមបូព៌ា។
ប៉ុន្មានទិវាវៀតណាមនៅកាតានិង UAE និងសកម្មផាពក្នុងក្របខ័ណ្ឌដំណើរ
ទស្សនកិច្ចជាផ្លូវការរបស់ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទៅកាន់ប្រទេស
ទាំងពីរនឹងបង្កើតបុព្វបទសំខាន់ជំរុញថែមទៀតទំនាក់ទំនងល្អប្រសើររវាងវៀត
ណាមជាមួយកាតានិង UAE បង្កើតភាពងាយស្រួលសំរាប់ការតភ្ជាប់សហគមន៍
អង្គភាពអាជីវកម្មសកម្មភាពពន្លឿនវិនិយោគរវាងវៀតណាមជាមួយកាតានិង UAE
ជំរុញការជួបប្រាស្រ័យវប្បធម៍បង្កើនការយល់ដឹងរវាងប្រជាជនវៀតណាមជាមួយ
ប្រជាជនកាតានិង UAE ក៏ដូចជាដៃគូផ្សេងៗនៅដំបន់មជ្ឈឹមបូព៌ា៕