បំប៉ុនចំណេះដឹងអំពីព្រំដែនកោះសមុទ្រវៀតណាមសំរាប់កម្មាភិបាលគ្រប់គ្រងនិងគ្រួបង្រៀន
|
បំប៉ុនចំណេះដឹងអំពីព្រំដែនកោះសមុទ្រវៀតណាមសំរាប់កម្មាភិបាលគ្រប់គ្រងនិងគ្រួបង្រៀន (VOV) |
Vovworld-នាថ្ងៃទី៣០កក្កដានៅខេត្ត Quang Ninh ភាគខាងជើងវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមបានសហការជាមួយក្រសួងអប់រំនិង
បណ្ដុះបណ្ដាលនិងគណៈកម្មាធិការបក្សខេត្ត Quang Ninh រៀបចំសន្និសីទបំប៉នចំណេះដឹងអំពីព្រំដែនកោះសមុទ្រវៀតណាមឆ្នា២០១៤សំរាប់កម្មាភិបាល
គ្រប់គ្រងអប់រំគ្រូបង្រៀនរបស់ខេត្តក្រុងចំនួន២៦ដំបន់ភាគខាងជើង។ នៅសន្និសីទ បណ្ដាដំណាងបានស្ដាប់អំពីស្ថានភាពនិងបញ្ហាមួយចំនួនដែលបានដាក់ចេញ
ចំពោះការងារអប់រំឃោសនាចំណេះដឹងអំពីកោះសមុទ្រនិងធនធានសមុទ្រនៅ
បណ្ដាវិទ្យាល័យនៅវៀតណាម។ ស្ថានភាពនៅសមុទ្រខាងកើតនាបច្ចុប្បន្ននិង
គោលនយោបាយរបស់បណ្ដាប្រទេសទាក់ទិន។ វិធានការតស៊ូរបស់វៀតណាម
ប្រឆាំងជំទាស់ការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ដោយខុសច្បាប់
នៅដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាទសមុទ្ររបស់វៀតណាម។ មូលដ្ឋានប្រវត្តិសាស្ត្រអះអាងនូវអធិបតេយ្យភាពកោះសមុទ្ររបស់វៀតណាម៕