បំផុស “ខែមនុស្សធម៌” ឆ្នាំ២០២០

(VOVWORLD) - “ខែមនុស្សធម៌” ឆ្នាំ២០២០មានសកម្មភាពជាក់ ស្ដែងជាច្រើនសំដៅថែទាំសុខភាពសម្រាប់សហគមន៍ដូចជា៖ ឃោសនា លើកកំពស់ការយល់ដឹងរបស់ប្រជាជនអំពីវិធានការបង្ការជំងឺឆ្លង Covid-19 ផ្ដល់ជំនួយដល់អ្នកដែលជួបការលំបាកដោយសារ Covid-19 និងចលនា ការបរិច្ឆាក ឈាមមនុស្សធម៌ ជាដើម។
បំផុស “ខែមនុស្សធម៌” ឆ្នាំ២០២០ - ảnh 1 ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមលោកស្រី Truong Thi Mai ថ្លែងនៅពិធីបំផុស “ខែមនុស្សធម៌” ឆ្នាំ២០២០ (រូបថត៖ nhandan.vn)

នាព្រឹកថ្ងៃទី៥ ឧសភា មជ្ឈឹមសមាគមន៍កាកបាទក្រហម វៀតណាម បានរៀបចំពិធីបំផុស “ខែមនុស្សធម៌” ឆ្នាំ២០២០ ដោយប្រធានបទ “រួមដៃ ដើម្បីសុខភាពសហគមន៍”។ “ខែមនុស្សធម៌” ឆ្នាំ២០២០មានសកម្មភាពជាក់ ស្ដែងជាច្រើនសំដៅថែទាំសុខភាពសម្រាប់សហគមន៍ដូចជា៖ ឃោសនា លើកកំពស់ការយល់ដឹងរបស់ប្រជាជនអំពីវិធានការបង្ការជំងឺឆ្លង Covid-19 ផ្ដល់ជំនួយដល់អ្នកដែលជួបការលំបាកដោយសារ Covid-19 និងចលនា ការបរិច្ឆាកឈាមមនុស្សធម៌ ជាដើម។ ថ្លែងនៅទីនេះ ប្រធានគណៈកម្មាធិ ការចលនាមហាជនមជ្ឈឹមលោកស្រី Truong Thi Mai បានសង្កត់ធ្ងន់ថា៖

“ដើម្បីសក្តិសមជាអង្គការស្នូលក្នុងសកម្មភាពមនុស្សធម៌ សមាគមន៍ កាកបាទក្រហមវៀតណាមត្រូវការបន្តពង្រីកប្រពៃណី បទពិសោធន៍ដ៏ ល្អប្រសើរ ព្រមទាំងផ្លាស់ប្ដូរថ្មីវិធីធ្វើសកម្មភាពដើម្បីទទួលបានប្រសិទ្ធភាព ខ្ពស់បំផុតបង្កើតឡើងស្នាដៃដ៏លេចធ្លោក្នុងសកម្មភាពមនុស្សធម៌មិនត្រឹម តែក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងក្នុងចលនាកាកបាទក្រហមនិងអឌ្ឍចន្ទ អន្តរជាតិទៀតផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ