បំផុស “បុណ្យតេតដាំដើមឈើ ដឹងគុណលោកប្រធានហូជីមិញជារៀងរហូត”
(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ កុម្ភៈ នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀតណាម បានរៀបចំពិធីបំផុស “បុណ្យតេតដាំដើមឈើ ដឹងគុណលោកប្រធានហូជីមិញជារៀង រហូត” ឆ្នាំរោង ឆស័ក ឆ្នាំ ២០២៤។
អនុប្រធានរដ្ឋសភាលោក Tran Thanh Man និងថ្នាក់ដឹកនាំក្រសួងការពារប្រទេសចូលរួមដាំដើមឈើ។ (រូបថត៖ VOV) |
ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋសភាលោក Tran Thanh Man បានឲ្យដឹងថា៖ ក្រោយរយៈពេល៣ឆ្នាំនៃការអនុវត្តគម្រោងដាំដើមឈើបៃតង១ពាន់លានដើម តាម សេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ប្រទេសទាំងមូលបានដាំដើមឈើបាន ជិត៧៧០លានដើម។ រួមចំណែកដល់សមិទ្ធិផលរួមនោះ មានភាពម្ចាស់ការ ភាព សកម្ម និងការនាំមុខគេរបស់ក្រសួងការពារប្រទេស និងអង្គភាពនានា៖
“អនុវត្តន៍ឲ្យបានម៉ឺងម៉ាត់នូវសារាចរណ៍លេខ១៣ របស់គណៈលេខា ស្តីពីការ បង្កើនការដឹកនាំរបស់បក្សចំពោះការគ្រប់គ្រង ការពារ និងអភិវឌ្ឍន៍ព្រៃឈើ។ បន្តអប់រំ និងឃោសនាសេចក្ដីអំពាវនាវឲ្យអនុវត្តន៍ “បុណ្យតេតដាំដើមឈើ” របស់លោកប្រធាន ហូជីមិញ ហើយមានវិធីច្នៃប្រឌិតជាច្រើន ដើម្បីលើកទឹកចិត្តដល់អង្គភាព និងយុទ្ធជន នៃកងទ័ពទាំងមូល ចូលរួមប្រឡងប្រណាំង ដាំដើមឈើ និងអនុវត្តន៍បានល្អនូវចលនា “បុណ្យតេតដាំដើមឈើ ដឹងគុណលោកប្រធានហូជីមិញជារៀងរហូត”។
សហភាពការងារទីក្រុង Da Nang ចាប់ផ្តើមយុទ្ធនាការដាំដើមឈើនៅដើមនិទាឃរដូវ។
(រូបថត៖ VOV) |
នៅស្រុក Lien Chieu ទីក្រុង Da Nang នាព្រឹកថ្ងៃទី១៧ កុម្ភៈ បន្ទាប់ពីពិធីបំផុស បុណ្យតេតដាំដើមឈើ ថ្នាក់ដឹកនាំទីក្រុង Da Nang និងប្រជាជនបានដាំដើមឈើចំនួន ១០០០ ដើមនៅតំបន់បឹង Bau Tram សួនឧស្សាហកម្ម Hoa Khanh។ លោក Le Van Dai អនុប្រធានសហភាពការងារទីក្រុង Da Nang បានឲ្យដឹងថា៖
“ក្នុងកម្មវិធីដើមឈើបៃតង ១ពាន់លានដើម ដែលរដ្ឋាភិបាលបានបំផុស និងតាម ផែនការរបស់គណៈកម្មាធិការប្រជាជនទីក្រុង ត្រឹមឆ្នាំ២០២៥ នឹងមានដើមឈើបៃតង ចំនួន ៥លានដើម។ តាមរយៈសកម្មភាពដាំដើមឈើប្រចាំឆ្នាំ នឹងជួយឲ្យសមាជិក សហជីព និងកម្មករមានមនសិកាអំពីការបង្កើតបរិយាកាសបៃតងនៅកន្លែងធ្វើការ និងកន្លែង ស្នាក់នៅរបស់ពួកគេ។ សមាជិកសហជីព និងកម្មករម្នាក់ៗ រួមដៃគ្នាបង្កើតទីក្រុងបៃតង ស្អាត និងស្រស់បំព្រង”៕