បំផុសកម្មវិធី “គ្រាប់ពូជស្នេហាជាតិ”

(VOVWORLD) - កម្មវិធីនេះគឺសំដៅរៃអង្គាស គ្រាប់ពូជបន្លែយ៉ាងហោចណាស់៥០០គីឡូក្រាមនិងដីសរីរាង្គយ៉ាងហោចណាស់៣០តោន ដើម្បីប្រគល់ជូនយុទ្ធជនដែលកំពុងបំពេញភារកិច្ចនៅកោះ Trường Sa និងស្ថានីយ៍ ĐK១។
បំផុសកម្មវិធី “គ្រាប់ពូជស្នេហាជាតិ” - ảnh 1 បណ្ដាសិស្សានុសិស្សរៃអង្គាសគ្រាប់ពូជសំរាប់ Truong Sa និងស្ថានីយ៍ DK ១ (រូបថត៖ Tienphong)


នាព្រឹកថ្ងៃទី២០ មីនា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បាន ប្រព្រឹត្តទៅពិធីបំផុសកម្មវិធី “គ្រាប់ពូជស្នេហាជាតិ”។ កម្មវិធីនេះគឺសំដៅរៃអង្គាស គ្រាប់ពូជបន្លែយ៉ាងហោចណាស់៥០០គីឡូក្រាមនិងដីសរីរាង្គយ៉ាងហោចណាស់៣០តោន ដើម្បីប្រគល់ជូនយុទ្ធជនដែលកំពុងបំពេញភារកិច្ចនៅកោះ Truong Sa និងស្ថានីយ៍ DK១។ លោក Vu Dinh Bay គ្រូបង្រៀននៃសាលាគ្រប់គ្រងអប់រំ ទីក្រុងហូជីមិញ ជាអ្នកដែលផ្ដើមគំនិតស្ដីពីកម្មវិធី “គ្រាប់ពូជស្នេហាជាតិ” បានឲ្យ ដឹងថា៖

        “នាបច្ចុប្បន្នមានខេត្តក្រុងចំនួន១៦លើទូទាំងប្រទេស រួមជាមួយអង្គភាពនិង បុគ្គលជាច្រើន បានចូលរួមរៃអង្គាសគ្រាប់ពូជនិងដីសរីរាងគ្គសំរាប់កម្មវិធី។ យើងខ្ញុំរំជួលចិត្តយ៉ាងខ្លាំងណាស់ ដោយសារតែទទួលបានការគាំទ្រដ៏ធំធេង យ៉ាងដូច្នេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ