បំផុសកម្មវិធី “ប្រជាជនវៀតណាមធ្វើដំណើរទេសចរណ៍ក្នុងប្រទេសវៀតណាម” ដើម្បីជំរុញទេសចរណ៍ក្នុងស្រុក

(VOVWORLD) - នាថ្ងៃទី ៨ ខែឧសភា ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានដាក់ចេញផែនការបំផុសកម្មវិធី “ប្រជាជន វៀតណាមធ្វើដំណើរទេសចរណ៍ក្នុងប្រទេសវៀតណាម”។ 
បំផុសកម្មវិធី “ប្រជាជនវៀតណាមធ្វើដំណើរទេសចរណ៍ក្នុងប្រទេសវៀតណាម” ដើម្បីជំរុញទេសចរណ៍ក្នុងស្រុក - ảnh 1 ស្ពានមាស-គោលដៅទេសចរណ៍គួរឲ្យទាក់ទាញពេលមកទស្សនាទីក្រុង Da Nang

នេះគឺជាដំណោះស្រាយ ដើម្បីជំរុញទេសចរណ៍ ក្នុងស្រុក បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជា ជនក្នុងការធ្វើដំណើរទៅកាន់តំបន់នានានៃប្រទេស ក្នុងបរិបទវិលត្រឡប់ មកភាពធម្មតាថ្មី បន្ទាប់ពីការរីករាលដាលនៃ COVID-19។

កម្មវិធី “ប្រជាជនវៀតណាមធ្វើដំណើរទេសចរណ៍ ក្នុងប្រទេស វៀតណាម” គឺចាប់ផ្តើមអនុវត្ត ន៍ពីថ្ងៃទី ១ ខែមិថុនា ដល់ថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២០។ ការងារសំខាន់ៗក្នុងកម្មវិធី “ប្រជាជនវៀត ណាមធ្វើដំណើរទេសចរណ៍ក្នុងប្រទេសវៀតណាម” រួមមាន៖ ជំរុញសកម្មភាពផ្សព្វផ្សាយអំពីគោល ដៅទេសចរណ៍ ផលិតផលទេសចរណ៍គួរឲ្យទាក់ទាញ តំបន់ដែលបើកវិស័យទេសចរណ៍ឡើងវិញ ធានានូវសុវត្ថិភាពក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ហើយត្រៀមខ្លួនជាស្រេចទទួលស្វាគមន៍ភ្ញៀវទេសចរ។ ទន្ទឹមជាមួយគ្នានោះ វិស័យទេសចរណ៍ត្រូវកសាងនិងអនុវត្តកញ្ចប់ជំរុញតម្រូវការ ដូចជា  ណែនាំកញ្ចប់ផលិតផលដែលមានគុណភាពនិងសេវាកម្មធ្វើដំណើរក្នុងតម្លៃ សមរម្យ រួមជាមួយការលើកទឹកចិត្តនិងការប្តេជ្ញាចិត្តរបស់អ្នកផ្តល់សេវាកម្មតាមគម្រោងដំណើរទេសចរណ៍ ឬសេវាកម្មដោយផ្នែកនីមួយៗ។

យោងតាមផែនការ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍នឹងសម្របសម្រួលជាមួយមូលដ្ឋាននិងភាគីពាក់ព័ន្ធដើម្បីបំផុសនូវកម្មវិធី “ប្រជាជនវៀតណាមធ្វើដំណើរទេសចរណ៍ក្នុងប្រទេស វៀត ណាម” តាមតំបន់ទេសចរណ៍សំខាន់ៗមួយចំនួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ