បំផុសកម្មវិធី “សេចក្ដីប្រាថ្នាសម្រាប់កុមារ”

(VOVWORLD) - កម្មវិធីនេះគឺសំដៅឧទ្ទេសនាម រីកសាយភាយនិងអំពាវនាវឲ្យប្រមូលផ្ដុំប្រភព ធនធានសម្រាប់ជួយឧបត្ថម្ភដល់ការអភិវឌ្ឍផ្នែកអប់រំនៅតំបន់ដែលមានស្ថានភាព លំបាក តំបន់ឆ្ងាយដាច់ស្រយាល តំបន់ជនជាតិភាគតិច។ 

បំផុសកម្មវិធី “សេចក្ដីប្រាថ្នាសម្រាប់កុមារ” - ảnh 1ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam ថ្លែងនៅពិធីបំផុសកម្មវិធី "សេចក្ដីប្រាថ្នាសម្រាប់កុមារ"។ (រូបថត៖ VGP)
ដោយជួយជ្រោមជ្រែងទិវាធ្វើការងារល្អលើទូទាំងពិភពលោក - Good Deeds Day ឆ្នាំ២០២១ នារសៀលថ្ងៃទី១១ មេសា នៅទីក្រុងហាណូយ ក្រសួងអប់រំនិងបណ្ដុះ បណ្ដាល មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ មជ្ឈឹមសមាគមន៍កាកបាទក្រហម វៀតណាម និងគម្រោងការណ៍ប្រព័ន្ធចំណេះដឹងឌីជីថល វៀតណាម បានសហការ រៀបចំពិធីបំផុសកម្មវិធី “សេចក្ដីប្រាថ្នាសម្រាប់កុមារ”។
កម្មវិធីនេះគឺសំដៅឧទ្ទេសនាម រីកសាយភាយនិងអំពាវនាវឲ្យប្រមូលផ្ដុំប្រភព ធនធានសម្រាប់ជួយឧបត្ថម្ភដល់ការអភិវឌ្ឍផ្នែកអប់រំនៅតំបន់ដែលមានស្ថានភាព លំបាក តំបន់ឆ្ងាយដាច់ស្រយាល តំបន់ជនជាតិភាគតិច។ ថ្លែងនៅពិធីនេះ ឧបនាយក រដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ “កម្មវិធីនេះមិនត្រឹមតែមានបំណងចង់ទទួលបានការរួមវិភាគទានជាទឹកប្រាក់ពីសំណាក់អ្នកផ្ដល់ជំនួយប៉ុណ្ណោះទេ ថែមទាំងមានបំណងចង់តភ្ជាប់បណ្ដាសប្បុរសជន ក៏ដូចជាគណៈ កម្មាធិការបក្សនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់ទៀតផង តាមរយៈការបំផុស កម្មវិធីនៅតាមសាលារៀនទាំងអស់។ បណ្ដាលោកគ្រូអ្នកគ្រូ ឪពុកម្ដាយសិស្សា នុសិស្ស គួរតែធ្វើបច្ចុប្បន្នកម្មនូវតម្រូវការជាក់ស្ដែងបំផុតរបស់សិស្សានុសិស្សនៅក្នុង ថ្នាក់រៀនរបស់ខ្លួន សាលារៀនរបស់ខ្លួន ដើម្បីរាល់តម្រូវការទាំងនេះត្រូវបានបញ្ជូនទៅ ហើយបែងចែកទៅជាក្រុមនីមួយៗ”។
នៅពិធីបំផុសកម្មវិធី “សេចក្ដីប្រាថ្នាសម្រាប់កុមារ” សហគ្រាសទាំងជាតិនិងអន្តរជាតិជា ច្រើន បានសន្យាផ្ដល់ជំនួយ រួមដំណើរជាមួយកម្មវិធី ហើយប្រគល់ជូនសំណង់ “សាលារៀនស្អាតសម្រាប់កុមារ” “ផ្ទះពាក់កណ្ដាលអន្តេវាសិកសម្រាប់កុមារ” ចំនួន១៦; ប្រគល់ អាហារពេលថ្ងៃត្រង់ជូនកុមារចំនួន៣ម៉ឺននាក់ ព្រមទាំងអាហារូបករណ៍ អំណោយ ចំនួន២ម៉ឺនកញ្ចប់ជូនសិស្សានុសិស្សផងដែរ។ អំណោយទាំងនោះមានតម្លៃសរុបចំនួន ១២៧ ពាន់លានដុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ