បំផុសកម្មវិធីរត់ និងបរិច្ចាគឈាម “Run for Blood”
(VOVWORLD) - អ្នកចូលរួមនឹងទទួលបានមេដាយពិសេសមួយដែលត្រូវបានរៀបចំឡើងដោយគណៈចាត់តាំងដោយបានព្រីនសារថា រត់ដើម្បីខ្លួនឯង - រស់នៅអោយមានផលប្រយោជន៍។
កម្មវិធីរត់ និងបរិច្ចាគឈាម “Run for Blood” (រូបថត៖vienhuyethoc.vn) |
នាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ព្រឹត្តិការណ៍ ដែលមានឈ្មោះថា “Run for Blood” (រត់ដើម្បីបរិច្ចាគឈាម) បានប្រព្រឹត្តិទៅនៅទីក្រុងហាណូយ ទីក្រុង Da Nang និងទីក្រុងហូជីមិញ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសហគមន៍ “Run for Self ” ដើម្បីចលនាឲ្យមនុស្សគ្រប់គ្នាចូលរួមបរិច្ចាគឈាមយ៉ាងសកម្ម ជាពិសេសគឺក្រោយបុណ្យតេត ២០២១ ផងដែរ។ សំដៅលើកទឹកចិត្តដល់“ អ្នករត់” ឱ្យចូលរួមបរិច្ចាគឈាម ព្រឹត្តិការណ៍នេះមិនបានបញ្ជាក់ពីចម្ងាយជាក់លាក់សម្រាប់អ្នករត់ ឡើយ។ ពោលគឺត្រឹមតែពាក់ឯកសណ្ឋានរត់ ចូលរួមរត់ ហើយបរិច្ចាគឈាមតែប៉ុណ្ណោះ។ អ្នកចូលរួមនឹងទទួលបានមេដាយពិសេសមួយដែលត្រូវបានរៀបចំឡើងដោយគណៈចាត់តាំងដោយបានព្រីនសារថា រត់ដើម្បីខ្លួនឯង - រស់នៅអោយមានផលប្រយោជន៍៕