បំផុសកម្មវិធីរួមដៃដើម្បីទំហំមាឌវៀតណាម
(VOVworld) - នៅក្នុងពិធីបំផុសកម្មវិធី រួមដៃដើម្បីទំហំមាឌវៀតណាម នាយប់
ថ្ងៃទី៤ កញ្ញា នៅរដ្ឋធានីហាណូយ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ
វៀតណាមលោក Nguyen Thien Nhanបានអំពាវនាវឲ្យបណ្ដាអង្គភាពអាជីវកម្មវៀត
ណាមប្រឡងប្រណាំងផលិតដើម្បីមានផលិតផលទឹកដោះគោរសំរាប់សិស្សា
នុសិស្សដ៏មានគុណភាពល្អ និងតំលៃសមស្រប។លោក ក៏បានអំពាវនាវឲ្យអង្គការ
សង្គម សប្បុរសជននានា រួមកំលាំងចែករំលែកនូវហិរញ្ញវត្ថុដើម្បីជួយឧបត្ថម្ភចំពោះ
កុមារអភ័ព្វក្រីក្របានប្រើប្រាស់ទឹកដោះគោឥតគិតថ្លៃ។
|
ទិដ្ឋភាពនៃពិធីបំផុសកម្មវិធី"រួមដៃដើម្បីទំហំមាឌវៀតណាម" |
ជាមួយគ្នានោះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Damបានឲ្យដឹងថា
ការអនុវត្តប្រកបដោយប្រសិទ្ធិភាពកម្មវិធីនេះ និងកម្មវិធីទឹកដោះគោរសំរាប់សិស្សា
នុសិស្ស នឹងជួយលើកកំពស់ទំហំមាឌនិងបញ្ញារបស់ជនវៀតណាម៕