បំផុសកម្មវិធីវាយតម្លៃ និងប្រកាសអាជីវកម្មប្រកបដោយនិរន្តរភាពក្នុងឆ្នាំ ២០២៣
(VOVWORLD) - នាព្រឹកថ្ងៃទី ៣១ ឧសភា នៅទីក្រុងហាណូយ សហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) បានបើកកម្មវិធីវាយតម្លៃ និងប្រកាសធុរកិច្ចប្រកបដោយនិរន្តរភាពនៅវៀតណាមឆ្នាំ ២០២៣ (CSI ២០២៣)។
ទិដ្ឋភាពនៃកម្មវិធី (រូបថត៖ VOV) |
កម្មវិធីនេះមានគោលបំណងដើម្បីទទួលស្គាល់ និងលើកសរសើរដល់ធុរកិច្ចដែលដំណើរការបានល្អក្នុងអាជីវកម្មប្រកបដោយការទទួលខុសត្រូវ និងសកម្មភាពផលិតកម្មក្នុងទិដ្ឋភាពទាំងបី៖ សេដ្ឋកិច្ច សង្គម និងបរិស្ថាន។ នៅឆ្នាំនេះ សន្ទស្សន៍ CSI សម្រាប់ការវាយតម្លៃអាជីវកម្មត្រូវបានបំពេញបន្ថែម និងកែលំអរនៅក្នុងរចនាសម្ព័ន្ធឆ្ពោះទៅរកបរិមាណ ជាពិសេសភាពងាយស្រួលជាមួយនឹងសូចនាករចំនួន ១៣០។ ឆ្នាំនេះ គណៈកម្មាធិការរៀបចំកម្មវិធីផ្សព្វផ្សាយជាសាធារណៈអំពីមាត្រដ្ឋានវាយតម្លៃ ដើម្បីជួយធុរកិច្ចផ្ទៀងផ្ទាត់ខ្លួនឯង ជាមួយនឹងការវាយតម្លៃពីក្រុមប្រឹក្សាវាយតម្លៃកម្មវិធី។
អនុប្រធាន VCCI Nguyen Quang Vinh ថ្លែងមតិក្នុងកម្មវិធី (រូបថត៖ Nguyen Nhung/VOV) |
លោក Nguyen Quang Vinh អនុប្រធានសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមបានឲ្យដឹងថា៖ “យើងអនុវត្តក្រមសន្ទស្សន៍នេះដើម្បីជ្រើសរើសអាជីវកម្មនិរន្តរភាពចំនួន ១០០ ជារៀងរាល់ឆ្នាំ។ តាមពិតទៅ មិនមែនសម្រាប់ផ្តល់រង្វាន់នោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត នៅពីក្រោយក្រមសន្ទស្សន៍នេះ VCCI ចង់ឱ្យទីភ្នាក់ងារនៅក្នុងគណៈកម្មាធិការដឹកនាំមានបំណងចង់ឱ្យអាជីវកម្មកាន់តែច្រើនប្រើក្រមសន្ទស្សន៍ ដើម្បីវាស់វែង ពិនិត្យមើលផ្ទាល់ខ្លួន ដោយមើលថា តើនិរន្តរភាពនៃអាជីវកម្មរបស់ខ្លួនស្ថិតនៅត្រង់ណា”។
កម្មវិធីវាយតម្លៃ និងប្រកាសធុរកិច្ចប្រកបដោយនិរន្តរភាពនៅវៀតណាមក្នុងឆ្នាំ ២០២៣ ទទួលសំណុំឯកសារ ពីអាជីវកម្មគ្រប់ទម្រង់ និងគ្រប់វិស័យតាមទម្រង់ អនឡាញ ដែលថ្ងៃផុតកំណត់សម្រាប់ការទទួលពាក្យសុំគឺចាប់ពីពេលនេះរហូតដល់ចុងខែសីហា។ កម្មវិធីនេះត្រូវបានអនុវត្តក្រោមការដឹកនាំរបស់រដ្ឋាភិបាលឆ្ពោះទៅរកគោលដៅរួមនៃការកាត់បន្ថយការបំភាយកាបូននៅឆ្នាំ ២០៣០ និងដំណើរការនៃការបំភាយឧស្ម័នសូន្យសុទ្ធនៅឆ្នាំ ២០៥០៕