បំផុសកម្មវិធីវាយតម្លៃនិងប្រកាសអង្គភាពអាជីវកម្មប្រកបដោយចីរភាពនៅវៀតណាម

បំផុសកម្មវិធីវាយតម្លៃនិងប្រកាសអង្គភាពអាជីវកម្មប្រកបដោយចីរភាពនៅវៀតណាម - ảnh 1
ទិដ្ឋភាពនៃពិធី

(VOVworld)-នាថ្ងៃទី១៨មេសានៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិងឧស្សាហ
 កម្មវៀតណាម (VCCI) រួមសហការជាមួយក្រុមប្រឹក្សាសហគ្រាសដើម្បីការ អភិវឌ្ឍន៍
ប្រកបដោយនិរន្តរភាពនៅវៀតណាម (VBCSD) បានរៀបចំពិធីបំផុស “កម្ម វិធីវាយ
តម្លៃ ប្រកាសសហគ្រាប្រកបដោយចីរភាពនៅវៀតណាម”។ នេះជាកម្មវិធី​បានរៀបចំ
ប្រចាំឆ្នាំ សំដៅលើកតម្កើងសហគ្រាសឈានមុខ ទទួលបានសមិទ្ធិជាក់ ស្តែងក្នុង
វិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាព។ អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោក Nguyen
Quang Vinh អគ្គលេខាធិការរង VCCI បានឲ្យដឹងថា ការអភិវឌ្ឍន៍ប្រកប ដោយចីរភាព
បានក្លាយទៅជាតម្រូវការចាំបាច់ក្នុងសកម្មភាពសេដ្ឋកិច្ចសកលលោក ព្រមទាំងជា
ការសាកល្បងក្នុងបរិបទធ្វើសមាហរណកម្មសេដ្ឋកិច្ចពិភពលោក។ ធ្វើ អាជីវកម្មប្រ
កបដោយចីរភាពនឹងជួយបង្កើនកម្លាំងពលំ លើកកំពស់ឋានៈនិងទទួល បានទំនុក
ទុកចិត្តរបស់រដ្ឋាភិបាល អតិថិជន និងវិនិយោគិនក៏ដូចជាភាគីពាក់ព័ន្ធនា នា។ តាម
គំរោង ពិធីប្រកាសសហគ្រាសអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០១៧នឹង បានរៀប
ចំឡើងនាខែធ្នូឆ្នាំ២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ