បំផុសការនិពន្ធជួយជ្រោមជ្រែង“ការតាំងពិព័ណ៌វិចិត្រសិល្បៈវៀតណាម២០១៥”

(VOVworld)-នាថ្ងៃទី១៦មិនា ពិធីបំផុសការនិពន្ធជួយជ្រោមជ្រែង“ការតាំងពិព័ណ៌
វិចិត្រសិល្បៈវៀតណាម២០១៥” បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ ក្រុម
ប្រឹក្សាសិល្បៈបានជ្រើសរើសវណ្ណកម្មតាំងបង្ហាញចំនួន២វគ្គ។ វគ្គទី១ ចាប់ពីថ្ងៃ
ទី៦ដល់១២កក្កដា ជាការជ្រើសរើសតាមរយៈរូបថត ដែលអ្នកនិពន្ធ ម្នាក់ៗ បានផ្ញើ
រូបថតឬ CD ជាវណ្ណកម្មចំនួន៣។ វគ្គទី២ ក្នុងខែកញ្ញា បណ្តាវណ្ណ កម្មបានជ្រើស
រើសពីវគ្គទី១ នឹងបានតាំងបង្ហាញចូលរួមវគ្គចុងក្រោយ។ គណៈចាត់ តាំងនឹងប្រគល់
ពានរង្វាន់លេខ១មានពីររង្វាន់ លេខ២មាន៤រង្វាន់ និងលេខ៣ មាន​៦រង្វាន់ ដោយ
ប្រាក់មានតម្លៃ៥០លានដុង ២០លានដុង និង១៥លានដុង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ