បំផុសការនិពន្ធអក្សរសាស្ត្រ សិល្បះស្ដីអំពីចំណងសាមគ្គីភាពវៀតណាម-ឡាវ-កម្ពុជា

បំផុសការនិពន្ធអក្សរសាស្ត្រ សិល្បះស្ដីអំពីចំណងសាមគ្គីភាពវៀតណាម-ឡាវ-កម្ពុជា - ảnh 1
បំផុសការនិពន្ធអក្សរសាស្ត្រ សិល្បះស្ដីអំពីចំណងសាមគ្គីភាពតស៊ូប្រឆាំងនឹងសង្គ្រាមរវាងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា

          (VOV)_អគ្គស្នងការនយោបាយ កងទ័ពប្រជាជនវៀតណាម បានបំផុស​ចល
នានិពន្ធអក្សរសាស្ត្រ សិល្បះស្ដីអំពី៖ ចំណងសាមគ្គីភាពតស៊ូប្រឆាំងនឹងសង្គ្រាមរវាង​
ប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា នាថ្ងៃទី៣១មិនា។ នេះជាសកម្មភាព​មួយពោ
ពេញទៅដោយអត្ថន័យ ឆ្ពោះទៅរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវា​ចុះហត្ថលេខា
អនុសញ្ញា មិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ ​៥៥ឆ្នាំបង្កើតទំនាក់ទំ
នងការទូតវៀតណាម-កម្ពុជា។  ការនិពន្ធលើកនេះ​ប្រមូល​ផ្តុំ​ទៅលើវិស័យចំនួន៥គឺ៖
អក្សរសាស្ត្រ តូរតន្ត្រី វិចិត្រសិល្បះ ថតរូប និងខ្សែភាព​យន្ត។ ខ្លឹមសារវណ្ណកម្មនឹងប្រ
មូលផ្តុំទៅលើការលើកសរសើរចំណងសាមគ្គីភាព តស៊ូប្រឆាំងនឹងសង្គ្រាមរវាងកង
ទ័ពវៀតណាម-ឡាវ-កម្ពុជា ក្នុងការតស៊ូប្រឆាំងសត្រូវឈ្លាន​ពាន ​ក៏ដូចជាក្នុងបុព្វ
ហេតុកសាងនិងការពារមាតុប្រទេស។ ឧត្តមសេនីយ៍ទោ ​Nguyen Trong Nghia អនុ
ប្រធាន អគ្គស្នងការនយោបាយកងទ័ព​ប្រជាជន​វៀតណាម បានសង្កត់ធ្ងន់ថា៖

“ នេះជាលើកដំបូងដែលកងទ័ពប្រជាជនវៀតណាម រៀបចំការប្រឡងនិពន្ធអក្សរ
សាស្ត្រ វិចិត្រសិល្បះ ដោយមានទ្រង់ទ្រាយធំ និងជ្រាលជ្រៅដូច្នេះ ស្ដីអំពី​ចំណងសាម
គ្គីភាពតស៊ូប្រឆាំងក្នុងសង្គ្រៀមរបស់ប្រទេសទាំងបី ជាពិសេសគឺមានការចូលរួម
ជួយជ្រោមជ្រែងរបស់កងទ័ពប្រទេសមិត្តទាំងពីរ។ ដូច្នេះ ព្រឹត្តិការណ៍នេះ ក៏ជា​របត់
សំខាន់មួយ ស្ដីអំពីចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាង​វៀត
ណាម-ឡាវ-កម្ពុជា។”

រយៈពេលទទួលវណ្ណកម្មចូលរួមការប្រឡងនេះចាប់ពីថ្ងៃនេះដល់ថ្ងៃទី២០​កញ្ញាឆ្នាំ
២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ