បំផុសការប្រឡង “ដំណោះស្រាយច្នៃប្រឌិតដើម្បីបង្កើនលទ្ធភាពអភិក្រមសម្រាប់ជនពិការ”
(VOVWORLD) - នាថ្ងៃទី ៣ ខែកក្កដា នៅទីក្រុងហាណូយ មជ្ឈមណ្ឌលចាប់ផ្តើមអាជីវកម្មជាតិ នៃក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមបានរួមសហការជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ បើកសន្និសីទកាសែតដើម្បីប្រកាសនិងណែនាំអំពីការប្រឡង SDG Challenge 2019 ក្រោមចំណងជើងថា "ដំណោះស្រាយច្នៃប្រឌិតដើម្បីបង្កើនលទ្ធភាពអភិក្រមសម្រាប់ជនពិការ”។
ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថតៈ VTV) |
ការប្រឡងនេះមានគោលបំណងស្វែងរកផលិតផលនិងសេវាកម្ម ដើម្បីជួយជនពិការក្នុងការទាក់ទង់ផ្ទាល់និងសម្របខ្លួនក្នុងសហគមន៍។ សកម្មភាពនេះមិនត្រឹមតែបង្កើតកន្លែងលេងសម្រាប់ក្រុមចាប់ផ្តើមអាជីវកម្មនិងក្រុមយុវជនដែលមានគំនិតច្នៃប្រឌិតថ្មីប៉ុណ្ណោះទេ ថែមទាំងឆ្ពោះទៅរកគោលដៅ លើកកម្ពស់ការយល់ដឹងរបស់សហ គមន៍អំពីជនពិការនិងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។ ។
ការប្រឡង SDG Challenge ឆ្នាំ 2019 ត្រូវឆ្លងកាត់ការវាយតម្លៃចំនួន ៣ ជុំ ដើម្បីជ្រើសរើសផលិតផលដែលមានសក្តានុពលបំផុត។ គម្រោងការចាប់ផ្តើមអាជីវកម្មដែលឈ្នះក្នុងការប្រឡង នឹងបានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីសិក្សាពីរូបសណ្ឋាន ចាប់ផ្តើមអាជីវកម្ម ផលប៉ះពាល់សង្គមនិងកម្មវិធីបណ្តុះពន្លកមួយដែលរៀបចំឡើងដោយមជ្ឈមណ្ឌលជួយឧបត្ថម្ភការចាប់ផ្តើមអាជីវកម្មថ្នាក់ជាតិ (NSSC) រួមជាមួយការតភ្ជាប់ជាមួយអ្នកវិនិយោគផងដែរ៕