បំផុសការប្រឡងឯកអគ្គរដ្ឋទូតវប្បធម៌អំណាននិង​ការប្រឡង​ណែនាំ​សៀវភៅ​អនឡាញឆ្នាំ ២០២២

(VOVWORLD) - នាថ្ងៃទី ១ មេសា នៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានរៀបចំពិធីបំផុសការប្រឡង ឯកអគ្គរដ្ឋទូតវប្បធម៌អំណាន និងការប្រឡងណែនាំសៀវ ភៅអនឡាញឆ្នាំ ២០២២។
បំផុសការប្រឡងឯកអគ្គរដ្ឋទូតវប្បធម៌អំណាននិង​ការប្រឡង​ណែនាំ​សៀវភៅ​អនឡាញឆ្នាំ ២០២២ - ảnh 1លោក Pham Quoc Hung ប្រធាននាយកដ្ឋានបណ្ណាល័យ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) (រូបថត៖ TTXVN)

នេះគឺជាព្រឹត្តិការណ៍មួយក្នុងចំណោមសកម្មភាពអបអរសាទរទិវាសៀវភៅនិងវប្បធម៌អំណានវៀតណាមឆ្នាំ ២០២២។ នៅក្នុងពិធីនេះ លោក Pham Quoc Hung ប្រធាននាយកដ្ឋានបណ្ណាល័យ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) ប្រធានគណៈ កម្មាធិការរៀបចំការប្រឡងបានឲ្យដឹងថា ការប្រឡងឯកអគ្គរដ្ឋទូតវប្បធម៌អំណានឆ្នាំ ២០២២ បានជ្រើសរើសប្រធានបទ "សេចក្តីប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិ" ដើម្បីលើកកម្ពស់សមត្ថភាព គំនិតច្នៃប្រឌិតរបស់បេក្ខជន។ លោក Pham Quoc Hung បានសង្កត់ធ្ងន់ថា៖ “ក្នុងឆ្នាំ ២០២១ មានសាលារៀនចំនួន ៩០០ នៅទូទាំងប្រទេស និងសិស្សានុសិស្សជិត ១ លាននាក់បានចូលរួមការប្រឡង។ នៅពេលចូលរួមការប្រឡងនេះ បេក្ខជនមិនត្រឹមតែមានឱកាសចែករំលែកអំពីសេចក្ដីស្រឡាញ់ សេចក្ដីជក់ចិត្តក្នុងការអានសៀវភៅប៉ុណ្ណោះទេ ថែមទាំងអាចចូលរួមតាមរយៈការគូររូប និងនិទានរឿង។ ប្រការនេះបានជួយរីកសាយភាយការប្រឡងដល់យុវជនជំនាន់វ័យក្មេង ដើម្បីអភិវឌ្ឍវប្បធម៌អំណានយ៉ាងខ្លាំងក្លាក្នុងសហគមន៍ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ