បំផុសការផ្ញើរសារដើម្បីជនក្រីក្រឆ្នាំ២០១៩

(VOVWORLD) - ចាប់ពីវេលាម៉ោង០ថ្ងៃទី១៩ ខែសីហា ដល់វេលាម៉ោង២៤ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៩ ប្រព័ន្ធគ្រប់គ្រងព័ត៌មានមនុស្សសាស្ត្រជាតិ ១៤០០ នឹងបើកវគ្គចលនា ប្រទេសទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ។ 
បំផុសការផ្ញើរសារដើម្បីជនក្រីក្រឆ្នាំ២០១៩ - ảnh 1 ថ្នាក់ដឹកនាំរដ្ឋាភិបាលនិងរណសិរ្សមាតុភូមិវៀតណាមផ្ញើរសារជួយជ្រោមជ្រែងកម្មវិធី "រួមដៃដើម្បីជនក្រីក្រ" ឆ្នាំ២០១៩ (រូបថត៖ TTXVN)

  នាព្រឹកថ្ងៃទី១៩ ខែសីហា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការមជ្ឈឹមរណ សិរ្សមាតុភូមិវៀតណាមបានសហការជាមួយក្រសួងព័ត៌មាននិងទូរគមនាគមន៍ និងក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច រៀបចំយុទ្ធនាការចលនាអោយ បណ្ដាអង្គការនិងបុគ្គលទូទាំងប្រទេសផ្ញើរសារតាមទូរស័ព្ទជួយជ្រោមជ្រែងកម្មវិធី “ប្រទេសជាតិទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ” ឆ្នាំ២០១៩។ ចាប់ពីវេលាម៉ោង០ថ្ងៃទី១៩ ខែសីហា ដល់វេលាម៉ោង២៤ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៩ ប្រព័ន្ធគ្រប់គ្រងព័ត៌មានមនុស្សសាស្ត្រជាតិ ១៤០០ នឹងបើកវគ្គចលនា ប្រទេសទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ។ តាមនោះ សប្បុរសជនទូទាំងប្រទេស នឹងរៃអង្គាសទឹកប្រាក់ជួយឧបត្ថម្ភដល់ជនក្រីក្រតាមរយៈការផ្ញើរសារទូរស័ព្ទទៅកាន់លេខ១៤០៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ