បំផុសខែធ្វើសកម្មភាព “ដំណើរការតបស្នងសងគុណ” ឆ្នាំ ២០១៧
(VOVWORLD) -នាថ្ងៃទី ២ កក្ដដា នៅខេត្ត Nghe An បានប្រព្រឹត្តិទៅពិធីបំផុសខែធ្វើសកម្មភាពពិនិត្យ ព្យាបាលជម្ងឺមនុស្សធម៌ និងថែទាំសុខភាពសហគមន៍ឆ្នាំ ២០១៧។
បំផុសខែធ្វើសកម្មភាព “ដំណើរការតបស្នងសងគុណ” ឆ្នាំ ២០១៧ |
នាថ្ងៃទី ២ កក្ដដា នៅខេត្ត Nghe An បានប្រព្រឹត្តិទៅពិធីបំផុសខែធ្វើសកម្មភាពពិនិត្យ ព្យាបាលជម្ងឺមនុស្សធម៌ និងថែទាំសុខភាពសហគមន៍ឆ្នាំ ២០១៧។ ខែធ្វើសកម្មភាពនេះក្រោមប្រធានបទ “ដំណើរការតបស្នងសងគុណ” ដែលប្រព្រឹត្តិទៅពេញខែកក្ដដានៅទូទាំងខេត្ត ទីក្រុងនៃប្រទេស។ បន្ទាប់ពីពិធីបំផុសនោះ វេជ្ជបណ្ឌិតស្ម័គ្រចិត្តវ័យក្មេង ចំនួន ៥០០ នាក់ បានពិនិត្យជម្ងឺ ជូនថ្នាំដោយឥតគិតថ្លៃ ហើយពិគ្រោះយោបល់ស្ដីពីសុខភាពជូនមនុស្សប្រមាណ ១០០ នាក់ ដែលជាមុខសញ្ញាជាគ្រួសារគោលនយោបាយ យុទ្ធជនពិការ និងអ្នកក្រីក្រ៕