បំផុសខែធ្វើសកម្មភាពដើម្បីកុមារ២០១៧
(VOVWORLD) -នាព្រឹកថ្ងៃទី២៧ឧសភា នៅទីក្រុងហាណូយ ក្រសួងការងារ យុទ្ធជនពិការនិង សង្គមកិច្ចវៀតណាមបានរៀបចំពិធីបំផុសខែធ្វើសកម្មភាពដើម្បីកុមារឆ្នាំ២០១៧។
ទិដ្ឋភាពនៃពិធីបំផុសខែធ្វើសកម្មភាពដើម្បីកុមារឆ្នាំ២០១៧
(រូបថតៈ Vietnamplus)
|
ខែធ្វើសកម្មភាពដើម្បីកុមារ បានរៀបចំឡើងសំដៅផ្សព្វផ្សាយឲ្យសង្គមទាំងមូល រួម ដៃការពារកុមារ លើកកំពស់មនសិការនិងការទទួលខុសត្រូវរបស់ស្ថាប័ន អង្គការ គ្រួ សារ បុគ្គលនិងកុមារក្នុងការបង្ការ ប្រឆាំងអំពើហឹង្សានិងការរំលោភបំពានលើកុមារ។ ខែធ្វើសកម្មភាពដើម្បីកុមារឆ្នាំនេះបានប្រព្រឹត្តទៅនាខែមិថុនា ចំទៅនឹងពេលវេលា ដែលច្បាប់កុមារមានសុពលភាព (ពោលគឺថ្ងៃទី១ មិថុនាឆ្នាំ២០១៧ )។ ខែធ្វើសកម្ម ភាពដើម្បីកុមារឆ្នាំនេះមិនត្រឹមតែប្រព្រឹត្តទៅក្នុងខែមិថុនាតែប៉ុណ្ណោះទេ ថែមទាំង បានបើកទូលាយរហូតដល់ចុងឆ្នាំនេះនិងបណ្តឆ្នាំបន្តបន្ទាប់ទៀតផង។ លោក Dao Ngoc Dung រដ្ឋមន្ត្រី ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានឲ្យ ដឹងថា៖
“ខ្ញុំចាត់ទុកថា នេះជាឱកាសសម្រាប់ប្រទេសជាតិទាំងមូលក្រឡែកមើលឡើង វិញលទ្ធផលទទួលបានពីកិច្ចការសម្រាប់កុមារនាពេលកន្លងទៅ តាមនោះ បង្កើន ថែមទៀតការងារផ្សព្វផ្សាយនិងអប់រំសង្គម។ ទន្ទឹមជាមួយគ្នានោះ នេះក៏ជាឱកាស សម្រាប់មនុស្សគ្រប់រូប គ្រួសារនីមួយៗ និងអង្គការសង្គមនានា មានសកម្មភាពជាក់ ស្តែងសម្រាប់កុមារ”។
អញ្ជើញថ្លែងមតិក្នុងពិធី អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានស្នើឲ្យក្រសួង ស្ថាប័ន សម្ព័ន្ធមហាជនមជ្ឈឹមសកម្មអនុវត្តនិងផ្សព្វ ផ្សាយ យ៉ាងជ្រាលជ្រៅក្នុងប្រជាជនគ្រប់ស្រទាប់អំពីច្បាប់កុមារឆ្នាំ២០១៦។ ជាពិសេស បង្កើនដំណោះស្រាយបង្ការប្រឆាំងអំពើហឹង្សានិងការរំលោភបំពានលើកុមារ៕